(អាម៉េរិក)៖ ក្រោយពីមានការប្រកាស សម្រេចលុបចោលការបញ្ចាំងភាពយន្តរឿង «The Interview» របស់ក្រុមហ៊ុន Sony នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ បន្ទាប់ពីត្រូវបាន Hacker គំរាមមិនឲ្យបញ្ចាំងនោះ ប្រធានាធិបតី សហរដ្ឋ អាម៉េរិក លោក Obama បានថ្លែងថា ខ្សែភាពយន្ត The Interview គួរតែដាក់ បញ្ចាំង ដោយកុំមានភាពភ័យខ្លាច ពីការគំរាមកំហែង ប្រជាពលរដ្ឋ គួរទៅមើលខ្សែភាពយន្តនេះ នេះ បើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ។ សូមជំរាបថា FBI អះអាងថា រដ្ឋផ្តាច់ការកូរ៉េខាងជើង ជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារ (Hack) ក្រុមហ៊ុន Sony Pictures ៕
- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត ទំនើបៗ
- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ
- បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូព័ត៌មាន ពីទំព័រ ស៊ីអិនអិន
ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិនវីដេអូ