CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ផ្គើន ការគម្រាមគំហែង វាយប្រហារ ភារវកម្ម ដោយបន្ត ចាក់បញ្ជាំង ភាពយន្ត The Interview ដដែល

ព័តមានអន្តរជាតិ ៖ ខ្សែភាពយន្ត បែបកំប្លែង ស្តីអំពី សកម្មប្រឌិតក្នុងការសម្លាប់ មេដឹកនាំ កូរ៉េខា ងជើង ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុនភាពយន្ត Sony នឹងមានការសម្រេចមិនចាក់បញ្ជាំង  ជាផ្លូវការ នៅកំឡុងថ្ងៃទី ២៥ ចំថ្ងៃបុណ្យណូអែលខាងមុខនេះ ក្រោយពីមានការវាយប្រហារ លុកលុយចូលទៅក្នុង ប្រព័ន្ធកុំព្យូទ័រ និងបានគម្រាមគំហែង​ ភារវកម្ម ដល់ក្រុមអ្នកចូលចិត្តអ្នកទៅមើលកុននោះ ជា   លទ្ធផល ភាពយន្តថ្មីមួយនេះ សម្រេចនៅបន្តចាក់បញ្ជាំងដដែល គ្រាន់តែមានដែនកំណត់ ទៅលើបណ្តា រោងភាព យន្ត នេះបើតាមការអោយដឹងពីក្រុមហ៊ុន Sony ។


ខ្សែភាពយន្តថ្មី The Interview នឹងមានការចាក់បញ្ជាំងនៅតាម បណ្តារោងភាពយន្ត ឯករាជ្យ  មួយចំនួន នៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បត្តិ៍ ស្អែកនេះ ។ ប្រធានក្រុមហ៊ុន Sony លោក    Michael  Lynton អះ អាងអោយដឹងថា គាត់ពិតជារំភើបជាខ្លាំង នៅពេលដែលខ្សែភាពយន្តថ្មី បែបកំប្លែង    ស្តីពីការសម្លាប់មេ ដឹកនាំ កូរ៉េខាងជើង Kim Jong-un នឹងត្រូវចាក់បញ្ជាំង ។ រោងភាពយន្តចំនួនពីរ  ក្នុងទីក្រុងពីរផ្សេងគ្នា តួ យ៉ាងក្នុងក្រុង Atlanta និង Austin បានចាក់បញ្ជាំងរួចទៅហើយ     ។   ពួក គេ បានស្រាយបំភ្លឺ តាមរយៈ បណ្តាញសង្គមអោយដឹងថា ក្រុមហ៊ុន Sony Pictures បានផ្តល់សិទ្ធអោយពួកគេ ចាក់បញ្ជាំងនូវខ្សែភាព យន្តមួយនេះ ខណៈចលករ ស្តីពីភាពយន្តមួយនេះ បានធ្វើអោយមាន បញ្ហាប្រឈមជាខ្លាំង រវាងសហរដ្ឋ អាមេរិក និង កូរ៉េខាងជើង ។ នេះបើយោងតាម អត្ថបទសារព័ត៌មាន ទាន់ ហេតុការណ៍ ក្រោយពីបានដក ស្រង់សម្តីលោក Tim League ស្ថាបនិក រោងភាពយន្ត Alamo Drafthouse cinema  ក្នងទីក្រុង​ Austin ។
ក្រុមហ៊ុន Sony បានផ្តល់សិទ្ធក្នុងការចាក់បញ្ជាំង ខ្សែភាពយន្តថ្មី រឿង The Interviews   នៅថ្ងៃបុណ្យណូ អែល ក្នុងនោះ ពួកយើងកំពុងតែត្រៀមចំ ក្នុងការបញ្ជាំង ពោល នៅសល់តែរយៈពេល  ប៉ុន្មានម៉ោងទៀត នោះទេ ៕

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

 

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Hollywood James Bond Sony Hack The Interview