ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្កីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស
CNN ដែលទើបតែបានចេញផ្សាយវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា យ៉ាង
ហោចណាស់ មនុស្ស ៥០ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក៏ព្រោះតែពុលស្រាក្នុងស្រុក ក្នុង
ទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ស្របពេលដែលវាក៏ជាការអះអាងរបស់មន្រ្តីផ្លូវការមកពីក្រសួង
សុខភិបាលរបស់ប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមថា មនុស្ស ៣៨ នាក់ត្រូវបានស្លាប់
បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេស ខណៈពេលដែល ១៣ នាក់ផ្សេងទៀតត្រូវ
បានស្លាប់បាត់បង់ជីវិត អំឡុងពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសជិតខាង (ទុយណេស៊ី)។
គួររំឭកផងដែរថា ការផលិត និង ការចែកចាយស្រា ត្រូវបានបំរាមនៅក្នុងប្រទេសលីប៊ី តែ
ទោះជាយ៉ាងណាក៏ដោយ ក៏គេមានការផលិត និង ការចែកចាយជាលួចលាក់ពីសំណាក់
ប្រជាជនក្នុងស្រុក ដោយបានផលិតស្រាក្នុងស្រុកមួយដែលមានឈ្មោះថា "bokha" ។
ដោយឡែក មកទល់នឹងពេលនេះ បន្ទាប់ពីបានកើតមានឡើងនូវករណីពុលស្រា ដែលបាន
សម្លាប់អាយុជីវិតមនុស្ស មិនក្រោម ៥០ នាក់លើកនេះ ក៏បានធ្វើអោយអាជ្ញាធរមានសមត្ត
កិច្ចចេញយុទ្ធនាការរបស់ខ្លួន ក្នុងការតាមដានស៊ើបអង្កេតករណីខាងលើ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN