ម៉ាឡេស៊ី ៖ ស្រ្តីវ័យ 27 ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែជម្ងឺផ្តាសាយបក្សី
(H1N1) បន្ទាប់ពីមន្ទីរពេទ្យនៃប្រទេសនេះ (Tuanku Ja'afar Hospital) បានរកឃើញវី
រុសនេះនៅក្នុងខ្លួនរបស់នាង។
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Dr Zailan Adnan បានអោយដឹងថា ពួក
គាត់បានរកឃើញវីរុសនេះ នៅក្នុងខ្លួនរបស់នាង ខណៈពេលដែលនាងបានមកសម្រាកព្យាបាល
នៅក្នុងមន្ទីរពេទ្យនេះ តែអ្វីៗបានហួសពេលទៅហើយ ពោលគឺ នាងមកសំរាកនៅមន្ទីរពេទ្យ ដើម្បី
ធ្វើការព្យាបាល តែអ្វីៗបានយឺតពេលទៅហើយ ស្របពេលដែល ជម្ងឺនេះឈានដល់ដំណាក់កាល
ចុងក្រោយ ដែលមិនអាចសង្រ្គោះបាន។
លើសពីនេះទៅទៀត គាត់បានបញ្ជាក់បន្ថែមផងដែរថា ៖ រោគសញ្ញាដែលអាចកើតមានជម្ងឺនេះ
មានដូចជា គ្រុនក្តៅខ្លាំង ផ្តាសាយធំ ក្អក ក្អួត ហៀរសំបោរ ក៏ដូចជា រាគផងដែរ ដូច្នេះ បើលោក
អ្នកមានអាករៈដូចដែលបានរៀបរាប់ខាងលើនេះ នឹងមានមន្ទិលសង្ស័យថា នឹងអាចកើតមានជម្ងឺ
កាចសាហាវមួយនេះ សូមប្រញាប់ប្រញ៉ាល់ទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពដែលនៅជិត
លោកអ្នកបំផុតដើម្បីពិគ្រោះ ក៏ដូចជាសំរាកព្យាបាល។
គួរបញ្ជាក់ផងដែរថា ឆ្លៀតនៅក្នុងឧកាសនេះ ក្រុមការងារ Camnews ក៏ចួលរួមចំណែក តាមរយៈ
ការចែករំលែកសារទាក់ទិននឹងបញ្ហាមួយនេះ ពោលគឺ បញ្ហាសុខភាពតែម្តង លោកអ្នកគួរណាត្រូវ
ប្រញាប់ប្រញ៉ាល់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បើសិនណា សង្ស័យថាអាចកើតមានជម្ងឺគ្រោះថ្នាក់
ណាមួយ មិនត្រឹមតែប៉ុណ្ណោះត្រូវចងចាំនូវ ពាក្យស្លោកមួយដែលពោលថា "ការការពារ ប្រសើរ
ជាងព្យាបាល" ៕
ដោយ ៖ ពិសី
ប្រភព ៖ Yourhealth