CamNews

សុខភាព 

កំពូលទេវមន្តធម្មជាតិ ព្យាបាលជំងឺរលាកតម្រងនោម ឱ្យជាសះស្បើយ បានឆាប់រហ័ស (មានវីដេអូ)

តម្រងទឹកនោម គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពកាយរាងមនុស្សគ្រប់រូប មិនថាបុរស និងស្រ្តី
នោះទេ  នៅពេលដែលតម្រងទឹកនោមរបស់លោកអ្នក មានបញ្ហា ឬ រលាកតម្រងទឹកនោម នឹង
បង្ហាញនូវអាការមួយចំនួនដូចជា៖ ឈឺចុកចាប់ខ្នង ពេលនោមមកឈឺចាប់ក្រហាយ នោមចេញ
ទឹកនោមតិចៗ ឈាមក្នុងទឹកនោម (នោមចេញឈាម) ជាដើម។ល។ បញ្ហាទាំងនេះ គឺបណ្តាល
មកពី ការទទួលទានអាហារមិនល្អ ការជក់បារី ផឹកស្រា និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។

ថ្ងៃយើងសូមណែនាំជូនលោកអ្នក  នូវរូបមន្តងាយៗ  មួយចំនួន  អាចព្យាបាលជំងឺរលាកតម្រង
ទឹកនោម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។ 

វិធីទី១៖ សូមយកទឹកការ៉ុត ១កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ  ១ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ
១ស្លាបព្រាកាហ្វេ រូចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកជារៀងរាល់ព្រឹក មុនទទួលទានអាហារ។

វិធីទី២៖ សូមយកស្លឹកជីវ៉ាន់ស៊ុយ កិនឱ្យម៉ដ្ឋ ២សា្លបព្រាកាហ្វេ ដាក់ចូលក្នុងកន្រ្តង់  រួចសង្កត់
យកទឹក  បន្ទាប់មក  លាយជាមួយនឹងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកឱ្យបាន
៣ដង ក្នុង ១ថ្ងៃ។ សូមព្យាបាលតាមវិធីនេះ ឱ្យបានខ្ជាប់ខ្ជួន នឹងព្យាបាលជំងឺរលាកតម្រងទឹក
នោមរបស់លោកអ្នក ឱ្យមានសភាពធូរស្រាល និងជាសះស្បើយបានយ៉ាងឆាប់រហ័ស៕ 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Nephritis