CamNews

ព័ត៌មានអន្តរជាតិ 

បើកការវាយប្រហារ បាញ់សម្លាប់ឆៅៗ លើទីស្នាក់កាសែត ស្លាប់មនុស្ស ១២ នាក់​ ក្នុងនោះ និពន្ធនាយក ក៏បានស្លាប់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៥នេះថា មានការបាញ់ប្រហារដ៏ខ្លាំងក្លាមួយទៅលើ ទីស្នាក់ការកាសែត    របស់បារាំង នៅក្នុងទី ក្រុង ប៉ារីស បណ្តាលឲ្យ មនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀត បានរងរបួស។

ក្រោយការបាញ់ប្រហារនេះភ្លាម ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់   បានចេញមកប្រកាស និងហៅការ បាញ់ប្រហារទៅលើទីស្នាក់ការកាសែត « Charlie Hebdo» ថា ជាអំពើភេរវកម្ម។​ បន្ថែមពី លើនេះ នាយករដ្ឋមន្រ្តីប្រទេស អង់គ្លេស លោក ដេវីឌ​​ កាម៉េរូន ក៏បានធ្វើ ការថ្កោលទោស ទៅលើការ វាយប្រហារលើកនេះ ដូចគ្នាដែរ ។

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង បាន    បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង ១២ នាក់នោះ មាន អ្នក គូររូបថ្លុក ៣នាក់ និងនិពន្ធនាយក Stephane Chartbonnier ផងដែរ។

គួររំឭកថា    យោងតាមការចេញផ្សាយរបស់ព័ត៌មានបារាំង បានឲ្យដឹងថា ខ្នាន់កាំភ្លើងមានគ្នាពីរនាក់ ពាក់ម៉ាសបិទមុខជិត បានជិះរថយន្តប្រដាប់ដោយ    កាំភ្លើងយន្ត ហើយមកបាញ់រះលើទី ស្នាក់ការកា សែត ហើយក៏ជិះរថយន្តគេចខ្លួន ដោយសុវត្ថិភាពតែម្តង។

សូមបញ្ជាក់ ទីស្នាក់ការសែត « Charlie Hebdo»    ធ្លាប់រងការវាយប្រហារ ដោយគ្រាប់បែកម្តងរួច មក ហើយ កាលពីឆ្នាំ​​​​  ២០១១ បន្ទាប់ពីកាសែតបានចេញផ្សាយរូបត្លុក រិះគន់លោក Prophet Mohammed



ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ប៊ីប៊ីស៊ី និង ហ្គូហ្គល


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo