បង្គន់មួយ នៅក្នុងទីក្រុង Fuyang ខេត្ត Anhui ប្រទេសចិន ត្រូវបានមតិក្នុងស្រុក និង អន្តរជាតិ
រិះគន់យ៉ាងខ្លាំង ដោយសារតែ បង្គន់នេះ សាងសង់ឡើងមានរូបរាង ដូចជា សេតវិមាន សហ
រដ្ឋអាមេរិក ( White House) និងបំពាក់គ្រឿងសង្ហារឹម និងការរចនាម៉ូដ នៅខាងក្នុងនៃបង្គន់
បានយ៉ាងល្អប្រណិត ដូចជា នៅក្នុងសេតវិមានសហរដ្ឋអាមេរិក។
អគារបង្គន់នេះ ត្រូវបានកសាងឡើង នៅក្នុងក្រុមហ៊ុនផលិតស្រាមួយ មានឈ្មោះថា Anhui
Golden Seed Winery Co។ គោងបំណង នៃការកសាងអគារបង្គន់ដ៏ប្រណិតនេះឡើងគឺដើម្បី
បម្រើបុគ្គលិក ៣,៩១០នាក់ នៅក្នុងក្រុមហ៊ុន និង បម្រើភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត
នៅក្នុងតំបន់នេះ។ បង្គន់ដ៏ប្រណិតនេះ គឺជាបង្គន់សាធារណៈមួយ ដែលត្រូវបានបដិសេធថា
មិនដូចនឹង សេតវិមាន (White House) សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Washington, DC នោះ
ទេ។
អគារបង្គន់ដ៏ស្រស់ស្អាតនេះ ត្រូវបានកសាងរួចរាល់នៅក្នុងឆ្នាំ២០១២ គ្របដណ្តប់លើផ្ទៃដី
ទំហំ ៤១៨ម៉ែត្រការ៉េ មាន ២ជាន់ ដោយមានបង្គន់ចំនួន៤០ និងកន្លែងនោម ចំនួន ១៣ ដែល
បានកសាងឡើងអស់ទឹកប្រាក់ចំនួន ១៤៤,០៩០ដុល្លារ។
នៅក្នុងឆ្នាំ ២០១៣ តំបន់នេះ មានភ្ញៀវទេសចរចូលមកទស្សនាចំនួន ១០០,០០០នាក់ ខណៈ
ដែលគេបានធ្វើប្រមាណថានឹងមានភ្ញៀវទេសកើនឡើងចំនួន១៥០,០០០នាក់ ក្នុងឆ្នាំ២០១៤៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily