អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីឆ្លាមសមុទ្រដ៏កំណាច បានបើកការវាយប្រហារ
ដោយខាំក្បាលជង្គង់គាត់ទាំងសងខាង ខណៈពេលដែលគាត់សំយុងជើងចុះ ដោយអង្គុយ
ស្ទួចត្រី។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះមានឈ្មោះថា Alan Saunders មានវ័យ
៥១ ឆ្នាំ ហើយបើនិយាយ ពីករណីវាយប្រហារមួយនេះវិញ បានកើតឡើងនៅឯឈូងសមុទ្រ
New South Wales ប្រទេស អូស្រ្តាលី ។
លើសពីនេះបើយោងតាមការបញ្ជាក់អះអាងពីបងប្អូប្រុសរបស់ជនរងគ្រោះក៏បានដឹងផងដែរ
ថា ឆ្លាមកំណាចមួយក្បាលនេះ បានបែរក្បាលមកខាំគាត់វិញ ខណៈពេលដែលគាត់លែងវា
ចេញពីសំណាញ់ បន្ទាប់ពីចាប់បានត្រីឆ្លាម ៣ ក្បាល ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍
ដោយបានបញ្ជូនគាត់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តាមរយៈឡានពេទ្យសង្គ្រោះបន្ទាន់ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ