CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ បណ្តាំចុងក្រោយ Osama Bin Laden មុនស្លាប់ "ត្រូវតែ កម្ទេចចោល សហរដ្ឋអាមេរិក"

ព័ត៌មានអន្តរជាតិ ៖ ឆ្នាំចុងក្រោយ នៃឱកាស    រស់រាន មានជីវិត របស់ មេដឹកនាំក្រុមឧទ្ទាមផ្តាច់ការដ៏ សាហាវ Osama Bin Laden បានទទូចអោយក្រុមអ្នកគាំទ្រខ្លួន​ ផ្តោតជាសំខាន់ទៅលើការវាយប្រហារ កម្ទេចចោល សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយនូវឯកសារថ្មី និងចុងក្រោយបំផុត ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាមន្រ្តីសហរដ្ឋអាមេរិកបានបោះពុម្ពផ្សាយនូវឯកសារមួយចំនួន ដែលបានរកឃើញនៅភូមិគ្រឹះលាក់ខ្លួន របស់មេដឹកនាំរូបនេះ នៅក្នុងប្រទេស ប៉ាគីស្ថាននៅយប់មួយ ដែលមេ ដឹកមុខ អាល់កៃដា រូបនេះ ត្រូវសម្លាប់ចោល ។ បន្ថែមពីលើនេះ  ប្រភពបន្តអោយដឹងថា ឯក សារទាំងនោះ រួមមាន​ ការឆ្លើយឆ្លងជាមួយនឹង ​អនុ​សេនីយ៍​អារ៉ាប់​របស់លោក សំបុត្រស្នេហា ទៅកាន់ ភរិយារបស់លោក ក៏ដូចជា សុំណុំឯកសារ ពាក្យស្នើសុំ ចូលរួមក្រុមភារវកម្ម   របស់ខ្លួនជាដើម ។ មិន ត្រឹមតែប៉ុណ្ណោះ ក៏បានរកឃើញ សៀវភៅជាភាសាអង់គ្លេសផ្សេងទៀត ដូចគ្នាដែរ រួមមានដូចជាសៀវ ភៅ សេដ្ឋកិច្ច និង ទ្រឹស្តីយោធា​ជាដើម ។


គួរបញ្ជាក់ថា នៅក្នុងលិខិតមួយ មេដឹកនាំ​ភារវកម្ម Bin Laden បានណែនាំអោយអនុប្រធានរបស់ខ្លួន ​ប្រាប់បងប្អូន អាល់កៃដា របស់ពួកយើងអោយដឹងថា ពួកយើងនៅតែបន្តផ្តោត ជាសំខាន់ក្នុងការវាយ ប្រហារ កំទេចសហរដ្ឋអាមេរិក ។ អត្តន័យសំបុត្ររបស់លោក គូសបញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ៖ ការងាររបស់ពួកគេ គឺដកទាំងឬសគល់ បណ្តាញអាមេរិក ពោល   កម្ទេចចោល តែម្តង និង ជៀសវាង អោយបានពីការកាន់កាប់ ក៏ដូចជា ស្ថិតក្រោម កងកម្លាំងក្នុងស្រុក ។

អគ្គនាយកការិយាល័យ ស៊ើបអង្កេតជាតិ សហរដ្ឋអាមេរិក ( The Office of   the Director of National Intelligence (ODNI) ) អោយដឹងថា ការពិនិត្យសាឡើងវិញ អោយបានល្អិតល្អន់ ត្រូវបាន ធ្វើឡើងមុន នឹងភ្នាក់ងារ ចារកម្ម បញ្ជា អោយមានការចេញផ្សាយ នូវឯកសារទាំងនេះ ។

គួររំឮកថា ឯកសារ រួមមាន នឹងវីដេអូ សរុបរួមដល់ទៅ ១០៣ ឯកសារ និង  វីដេអូ រួមមាន ឯកសារបក ប្រែ ឯកសារ កត់ត្រា និង សម្បទា មួយចំនួនផ្សេងទៀត លម្អិត ពី   ប្រតិបត្តិការ អាល់ កៃដា វាយដៃគូ ប្រយុទ្ធរបស់ខ្លួន  ខណៈឯកសារភាគច្រើន ជាភាសា អារ៉ាប់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda