ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស សឹង្ហបុរី ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបាន
រកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានស្រូប carbon monoxide ច្រើន
ហួសកំរិត ស្របពេលដែលផ្ទះរបស់គាត់ ត្រូវបានអគី្គភ័យលេបត្របាក់ ក៏ដោយសារតែ
មកពីការទុកកុំព្យូទ័រ (Laptop) ចោលនៅលើពូក ខណៈពេលដែលវាក្តៅហួសកំរិត និងបង្ក
ជាអគ្គីភ័យតែម្តង។
គួរបញ្ជាក់ផងដែរថា អត្ថបទដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានមួយនេះ ត្រូវ
បានបញ្ជូនបន្ត ពីសំណាក់អ្នកប្រើប្រាស់អ៊ើនធើណេត គោលបំណងចង់អោយទំព័រសារ
ព័ត៌មានជួយផ្សព្វផ្សាយបន្ត ក៏ដូចជាការដាស់តឿនដល់មនុស្សរាល់គ្នា ដើម្បីជាបទពិសោ
ធន៍យល់ដឹងមួយ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសដែលបានស្លាប់បាត់បង់ជីវិតរូប
នោះ មានវ័យ ២៥ ឆ្នាំ ជានិស្សិត ពលរដ្ឋសឹង្ហបុរី ស្របពេលដែលអត្តសញ្ញាណពិតមិន
ទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Singaporeseen