CamNews

យល់ដឹង 

វិធីធម្មជាតិ ព្យាបាលកំចាត់មុនក្បាលខ្មៅ និង ធ្វើឱ្យមុខស ភ្លឺរលោង បានឆាប់រហ័ស

មុនក្បាលខ្មៅ ភាគច្រើន តែងតែកើតមានទៅលើមនុស្សគ្រប់រូប មិនថាមនុស្សប្រុស ឬ ស្រីនោះទេ។
វាបង្កឡើងដោយសារតែស្បែកមុខឧស្សាហ៍ប៉ះទៅនឹងធូលីដី កំដៅថ្ងៃ និងបណ្តាលមកពីបញ្ហាស្បែក
ផ្សេងៗ ទៀត របស់មនុស្ស។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងវិធីព្យាបាលកំចាត់មុនក្បាលខ្មៅ ដោយវិធីធម្មជាតិ
ងាយៗ និង ប្រសិទ្ធិខ្ពស់ក្នុងការព្យាបាល។

វិធីទី១៖ សូមយកទឹកដោះគោធ្វើពីផ្លែប័រ៤ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកប៉េងប៉ោះ ២ស្លាបព្រា
កាហ្វេ កូរចូលគ្នាឱ្យ បន្ទាប់មក យកវាមកលាប  នៅលើស្បែកមុខរបស់អ្នក  ទុករយៈពេល  ១៥នាទី
រួចលាងសំអាតទឹកចេញ ជាការស្រេច។

វិធីព្យាលទី២៖ សូមយក  ម្ស៉ៅអាវ័ន (Oat) បន្តិច លាយជាមួយនឹង  ទឹកក្រូចឆ្មារ ៣ទៅ ៤ស្លាបព្រា កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកលាប នៅលើស្បែកមុខរបស់អ្នក ទុករហូតដល់វាស្ងួត  រួចលាងមុខរបស់អ្នកចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ឬ ទឹកត្រជាក់ធម្មតាជាការស្រេច។
សូមព្យាបាលតាមវិធីនេះ ឱ្យម្តង ឬ ២ដង ក្នុង ១សប្តាហ៍៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies



Tags: Knowledge Home Remedies for Black Spots