CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋប្រកាស កាន់ទុក្ខ ៣ ថ្ងៃ ក្រោយបេក្ខភាព ប្រជែងយក តំណែង ប្រធានាធិបតី ស្លាប់បាត់បង់ជីវិត

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី​ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា ប្រទេស ប្រេស៊ីលបានប្រកាស កាន់ទុក្ខជាផ្លូវការ      ក្រោយ ពី មានគ្រោះថ្នាក់ ស្លាប់បេក្ខភាព ប្រជែងតំណែង ប្រធានាធិបតី វ័យ ៤៩ ឈ្មោះលោក Eduardo Campos ក្រោយពីរូបគាត់     បាន ស្លាប់ បាត់បង់ជីវិត ដោយសារតែ គ្រោះថ្នាក់ ធ្លាក់យន្តហោះ កាលពីថ្ងៃពុធ កន្លងទៅនេះ ។

ប្រភពបញ្ជាក់អោយដឹងថា ប្រធានាធិបតី Dilma Rousseff បានប្រកាស  អោយ មានការកាន់ទុក្ខជាផ្លូវ ការរយៈពេល ៣ ថ្ងៃ ដើម្បីជាការរំលឹកដល់ វិញ្ញាណក្ខ័ន្ធ ក៏ដូចជា ចូលរួមរំលែកមរណទុក្ខ លើកនេះ ជា មួយនឹងក្រុមគ្រួសារនៃសព ដោយនៅក្នុងនោះ ក៏មានការប្រកាស អោយ ផ្អាក យុទ្ធនាការ ទាក់ទងនឹង ការឃោសនាបោះឆ្នោត ប្រធានាធិបតី ថ្ងៃ ៥ តុលា ខាងមុខនេះ ដូចគ្នាដែរ ។

លោក Eduardo Campos មានអាយុ៤៩ឆ្នាំ ជា  បេក្ខ ជន  តំណែង ប្រធានាធិបតី នៃប្រទេស ប្រេស៊ីស របស់គណបក្សសង្គមនិយមប្រេស៊ីល (Brazilian So - cialist Party) ដែលនឹង ដំណើរបោះឆ្នោត នៅខែ តុលាខាងមុខនេះ។ ដោយឡែក ពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ច្បាស់នៅឡើយទេ ថាតើ បេក្ខ ភាពរូបណា នឹងចូលមកជំនួសតំណែងលោក ដើម្បីប្រជែង បោះ ឆ្នោត  ជាបេក្ខភាព ប្រធានាធិបតី ប្រ ទេសប្រេស៊ីល ខាងមុខនេះ ៕

- អាន ៖  ធ្លាក់យន្តហោះ ចំផ្ទះប្រជាពលរដ្ឋកណ្តាលក្រុង ស្លាប់មនុស្សច្រើននាក់ ក្នុងនោះ មានបេក្ខ ភាព ប្រជែងយក តំណែង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Brazil