កីឡាករសញ្ជាតិអាហ្សង់ទីន Sergio Aguero បានត្រឡប់មកទឹកដី Manchester City
វិញព្រោះរបួសក្បាលជង្គង់គេមិនទាន់ជាសះស្បើយ ១០០% ។ គ្រូបង្វឹកជំរើសជាតិ
អាហ្សង់ទីន បាននិយាយថាដោយសារតែការពិនិត្យរបស់គ្រូពេទ្យបញ្ជាក់ថា Sergio
មិនទាន់ជាសះសើ្បយនៅឡើយទេ ទើបលោកមិនទុកចិត្តអោយគេចូលលេងព្រោះ
អាចធ្វើអោយរបួសរើឡើងដែលអាចធ្វើអោយមាន គ្រោះថ្នាក់ខ្លាំងជាងមុន។
Sergio បានសំដែងពីភាពសោកសៅរបស់លោកតាម Twitter ថា លោកពិតជាសោក
ស្តាយណាស់ដែលលោកមិនអាចចូលលេង អោយក្រុមជំរើសជាតិបានបើទោះបីជា
របួសលោកមានសភាពល្អជាងមុនក៏ដោយ តែលោកនឹងធ្វើការគាំទ្រនឹង លើកទឹក
ចិត្តក្រុមជំរើសជាតិអាហ្សង់ទីនពីចំងាយ៕
ដោយ ៖ កុសល
ប្រភព ៖ skysports