CamNews

ព័ត៌មានអន្តរជាតិ 

ISIS ប្រកាស លក់ចំណាប់ខ្មាំង តាម Online ក្រោយរដ្ឋាភិបាល ពួកគេ លែងអើពើ

ព័ត៌មានអន្តរជាតិ ៖ ក្រុមរដ្ឋអ៊ីស្លាមជ្រុល  និយម  ISIS អះអាងអោយដឹងថា ខ្លួនបានចាប់ឃាត់ខ្លួន ជនបរទេស ២ នាក់ជាចំណាប់ខ្មាំង ម្នាក់ជាជនជាតិចិន មកពីទីក្រុងប៉េកាំងនិងម្នាក់ទៀតគឺជាជន ជាតិ ន័រវេ ។


អំណះអំណាងខាងលើនេះ​ អាចបញ្ជាក់ក្តែងៗ ទៅបាន បន្ទាប់  ពី  ISIS ប្រកាស លក់ចំណាប់ខ្មាំង ទាំងពីរនេះ នៅលើទស្សនាវដ្តីអនឡាញរបស់ខ្លួន ដែលមានឈ្មោះ   ថា Dabiq នៅទំព័រចុងក្រោយ តែម្តង ។ "ជូនចំពោះអ្នករាល់គ្នា ដែលពាក់ព័ន្ធ ជាពិសេស អង្គការឃ្លាំង សិទ្ធមនុស្ស ចំណាប់ខ្មាំង ទាំងពីរនាក់នេះ ត្រូវបានបោះបង់ចោល ដោយរដ្ឋាភិបាល របស់ពួកគេ ពោល រដ្ឋាភិបាលរបស់ពួក គេមិនមានបទអន្តរាគមន៍ណាមួយ ដើម្បីសេរីភាពរបស់ពួកគេនោះទេ យ៉ាងណាមិញ នរណាម្នាក់ ក៏ដោយចុះ ដែលចង់ចំណាយថ្លៃទិញយក ការដោះលែងពួកគេ អាចព្រមព្រៀងផ្ទេរលុយ តាមរយៈ លេខ telegram ដោយឡែក ចូរចាំថា ពេលវេលាមានកំណត់" សារពី  ទំ ព័រ អនឡាញ គូសបញ្ជាក់ អោយដឹង ។ ផ្ទុយទៅវិញ ថ្លៃខ្លួនចំណាប់ខ្មាំងទាំង ២ នាក់ប្រកាសលក់ តាមអនឡាញខាងលើនេះ ពុំមានការគូសបញ្ជាក់អោយច្បាស់នោះទេ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម ដាក់តាំងលក់ ចំណាប់ខ្មាំងទាំង ២ នាក់ មានការ  បំ ភ្លឺអោយដឹងថា ម្នាក់គឺ ជាចំណាប់ខ្មាំងជនជាតិចិន មានវ័យ ៥០ ឆ្នាំ ឈ្មោះ Fan Jinghui អាជីព ជាអ្នកប្រឹក្សាមកពីទីក្រុង ប៉េកាំង។ ពុំច្បាស់នោះទេ ថាតើ យូរប៉ុន្មានដែល គាត់ធ្លាក់ចូលជាចំណាប់ខ្មាំងរបស់ ISIS ។ ទន្ទឹម នឹងនេះ នាយករដ្ឋមន្រ្តី ប្រទេសន័រវេ Erna Solberg អះអាង អំឡុងធ្វើសន្និសិទកាសែតនោះអោយ ដឹងថា ស្ថិតនៅក្នុងវ័យ ៤៨​ឆ្នាំ លោក Ole-Johan    Grimsgaard-Ofstad   មានវត្តមានមកពីទីក្រុង Oslo ត្រូវបានឧក្រិដ្ឋជន ចាប់ជម្រិត អំឡុងខែ មករា កន្លងទៅនេះ នៅក្នុងប្រទេស ស៊ីរី ខណៈចល ករទាំងអស់ សរបញ្ជាក់អោយដឹងថា លោកធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ ISIS ។


នាយករដ្ឋមន្រ្តី ន័រវេ ដដែល បន្តអោយដឹងថា នេះគឺជាបញ្ហាប្រឈម ដែលរដ្ឋាភិបាល ត្រូវតែប្រើ ចំ ណាត់ការស៊ីជម្រៅ ពួកយើងមិនអោយប្រការនេះ នាំរដ្ឋា  ភិបាល  ធ្លាក់ចូលទៅក្នុងសម្ពាព ពី ISIS នោះទេ ពោល ពួកយើងមិនផ្តល់ប្រាក់ រំលោះនោះទេ នេះគឺជា គោលនយោបាយតែមួយគត់ ចាក ឆ្ងាយពីក្រុមឧទ្ទាម ក៏ដូចជា ក្រុមភារវករ ។ ចំណាយថ្លៃទៅលើការរំលោះចំណាត់ខ្មាំងនឹងនាំអោយ មានហានិភ័យ ដល់បណ្តាជនជាតិ ន័រវេ ផ្សេងទៀត ប្រឈមនឹងការ  ចាប់ឃាត់ខ្លួនជាចំណាប់ខ្មាំង ។ ដោយឡែក ងាកទៅមើលរដ្ឋាភិបាល ទីក្រុង ប៉េកាំង ឯណោះវិញ ពុំទាន់ មានការស្រាយបំភ្លឺនៅ ឡើយទេ ស្តីអំពី បញ្ហាក្តៅមួយនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news Egypt ISIS