CamNews

ព័ត៌មានអន្តរជាតិ 

អង់គ្លេស បង្ហោះយន្តហោះ ប្រដេញរបស់ខ្លួន ខណៈប្រទះឃើញ យន្តហោះ យោធា រុស្ស៊ី បម្រុងបើក ចូលដែនអាកាស

ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកថ្ងៃព្រហស្បត្តិ៍ ​វេលាម៉ោង ៩ ព្រឹក ទំព័រសារព័ត៌មានសឹង្ហបុរី Channel- asia បានចេញផ្សាយអត្ថបទ ដោយយោងតាមសម្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេសអង់គ្លេស អោយដឹងថា យន្តហោះចម្បាំង ពីរគ្រឿង ត្រូវបានរដ្ឋាភិបាលប្រទេស អង់គ្លេស បង្ហោះឡើងចេញ ប្រតិបត្តិការ ក្នុងដែនអាកាស របស់ខ្លួន ខណៈពេលដែល យន្តហោះ យោធារុស្ស៊ីពីរគ្រឿង ត្រូវបាន គេចាប់បានអោយដឹងថា បានហោះសំដៅចូលទៅក្នុងដែនអាកាស អធិបតេយ្យភាព ប្រទេស ស្កុត ឡេន កាលពីថ្ងៃពុធ កន្លងទៅនេះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ភ្លាមៗនោះ យន្តហោះចម្បាំង ក៏បានចេញ ប្រតិបត្តិការរបស់ខ្លួន ពី  ស្ថានីយ៍   យោធា RAF Leuchars  របស់ប្រទេស អង់គ្លេស​  ប្រចាំប្រទេស ស្កុតឡេន ដើម្បីឈានទៅ ដល់កំណត់អត្តសញ្ញាណ យន្តហោះ មិនស្គាល់ច្បាស់ខាងលើ មុននឹងវា ហោះបកក្បាល គេចចេញពី ដែនអាកាសអធិបតេយ្យភាព ចក្រភពអង់គ្លេស ។

បន្ថែមពីលើនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិអោយដឹងថា យន្តហោះ មិនស្គាល់អត្តសញ្ញាណ នោះ នៅពេលក្រោយមកជាបន្តបន្ទាប់ ត្រូវបានគេបញ្ជាក់ថា ជាយន្តហោះ យោធា រុស្ស៊ី ។ គួររំឭក ថា យន្តហោះយោធា រុស្ស៊ី នៅតែបន្តមាន វត្តមាន ស្ថិតនៅក្នុងដែនអធិបតេយ្យភាព អាកាសអន្តរ ជាតិ ខណៈពួកគេមានសិទ្ធអំណាច ក្នុងការធ្វើយ៉ាងដូច្នេះ ។

គួរបញ្ជាក់ផងដែរថា អ្នកនាំពាក្យដដែល បានបញ្ជាក់យ៉ាងច្បាស់ថា បណ្តាយន្តហោះ ពីមូលដ្ឋាន ទ័ពអាកាស RAF កាលពីឆ្នាំកន្លងទៅ ត្រូវបានគេ ដាក់ពង្រាយដល់ទៅ ៨ ដងឯណោះ​ក៏ប៉ុន្តែពុំធ្លាប់ មានករណីយន្តហោះយោធា ណាមួយ បំពានហោះ ចូលក្នុងដែនអធិបតេយ្យភាព អាកាសចក្រភព អង់គ្លេសទាំងគ្មានការអនុញ្ញាតនោះទេ  ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Unt news Breaking news Russia UK London England