ព័ត៌មានអន្តរជាតិ ៖ ក្រុមបុរាណវត្ថុវិទូមួយក្រុម ដែលដឹកនាំដោយ Francesco D'Andria មកពី
ប្រទេសទួរគី បានរកឃើញ ទ្វារនរពីសម័យបុរាណ ដោយធ្វើបទបង្ហាញស្តីពីការរកឃើញមួយ
នេះ នៅក្នុងក្រុង Istanbul កាលពីពេលកន្លងទៅ នេះបើតាមការដកស្រង់ព័ត៌មាន ដែលបាន
ចេញផ្សាយដោយទំព័របរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ការរកឃើញនេះ វាមានទីតាំងនៅភាគនិរតី ប្រទេសអូស្រ្តាលី ដោយស្ថិត
ចំក្លោងទ្វារធំ នៃពិភពក្រោមដី ក្នុង Pamukkale ជាទីកុ្រងសម័យបុរណ Hierapolis ។ លើសពី
នេះទៅទៀត ប្រភពដដែលបន្ថែមថា ក៏មានសញ្ញាណគ្រោះថ្នាក់ទាក់ទិនទៅនឹងទ្វារនរកមួយ
នេះផងដែរ ដោយនៅក្នុងនោះ អាចនឹងធ្វើអោយលោកអ្នកស្លាប់បាន ក៏ព្រោះតែចំហាយក្លិន
អាសោច ចេញពីរូងភ្នំ ដែលពោរពេញទៅដោយ carbon dioxide ខ្លាំង។
យ៉ាងណាមិញ ករណីនេះហើយ កាលពីពេលកន្លងមក ក៏បានធ្វើអោយសត្វបក្សីមួយចំនួន
បានស្លាប់មួយរំពេច ខណៈពេលដែលចូលខិតជិតនឹងមាត់ទ្វារនរកមួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ