CamNews

ព័ត៌មានអន្តរជាតិ 

ផូស៊ីលកម្រ ជឿថា មានអាយុកាល​ កាលពី ៥០ លានឆ្នាំមុន​ ប្រទះឃើញ នៅការដ្ឋានសាងសង់មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីថ្ងៃអង្គារ ទី ១៦ កក្កដា
ម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា ផូស៊ីលកម្រជាច្រើនប្រភេទ ត្រូវបានប្រទះរក
ឃើញនៅឯការដ្ឋានសាងសង់មួយកន្លែង ក្បែរស្ថានីយ៍រថភ្លើង Geebung ស្តិតនៅក្នុងក្រុង
Brisbane ប្រទេសអូស្រា្តលី ។

គួរបញ្ជាក់ផងដែរថា     ផូស៊ីលទាំងអស់នេះ  ត្រូវបានគេប្រទះឃើញក្នុងជម្រៅដីប្រមាណ
ជាង ១៥ ម៉ែត្រ ដែលនៅក្នុងនោះ មានដូចជា គ្រោងឆ្អឹងសត្វក្រពើបុរាណ ក៏ដូចជា ឆ្អឺងត្រី
ទឹកសាបជាដើម។

លើសពីនេះទៅទៀត  បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  ផូស៊ីលកម្រ  ដែលជា
គ្រោងឆ្អឹងសត្វទាំងនេះ បើតាមអ្នកវិទ្យាសាស្រ្តអះអាងថា វាមានអាយុកាលប្រមាណជាង
៥០ លានឆ្នាំហើយ។ យ៉ាងណាមិញ បើយោងតាមសម្តីអ្នកចាត់ការទូទៅ មកពីសារៈមន្ទីរ
ជាតិរដ្ឋ Queensland លោក Suzanne Miller អោយដឹងថា ៖ ជាការពិតនៅភាគខាងជើង
ប្រទេសអូស្រ្តាលី វាគឺជាតំបន់តែមួយគត់ ដែលអាចរកឃើញនូវផូស៊ីលដ៏កម្ររបស់ពិភព
លោក ដោយពឹងផ្អែកទៅលើអ្វីដែលយើងធ្លាប់បានរកឃើញ  នោះគឺវាពិតជាមានតែមួយ
គត់ នៅលើសកលលោកយើងនេះ  ស្របពេលដែលពួកយើងទើបចាប់ផ្តើមគម្រោងមួយ
នេះ។

ដោយឡែក   មកទល់នឹងពេលនេះ  ផូស៊ីលដ៏កម្រទាំងនោះ  ត្រូវបានអ្នកជំនាញយកទៅ
រក្សាទុក     និងធ្វើការសិក្សាស្រាវជ្រាវហើយ ។  គួររំឭកផងដែរថា មានតែពីរទៅបីកន្លែង
ប៉ុណ្ណោះ  ដែលមានសុពលភាពក្នុងការរករក  ក៏ដូចជា  ស្រាវជ្រាវផូស៊ីលកម្ររបស់ពិភព
លោក តួយ៉ាង ផ្នែកខ្លះនៃទីក្រុង ត្រូវបានបំរាមមិនអោយមានការអភិវឌ្ឈន៍នូវហេដ្ឋារចនា
សម្ព័ន្ធនោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news video news pics