ស្អូច គឺជាប្រភេទជំងឺស្បែកម្យ៉ាងដែលមានរោគសញ្ញា កន្ទួលក្រហមតូចៗ នៅលើស្បែក និងមាន
អាការរមាស់ រាលដាលលើស្បែកពេញខ្លួន។ ជំងឺស្អួច ជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ
តាំងពីបុរាណមក ចាស់ៗ តែងតែឱ្យអ្នកកើតមានជំងឺស្អួចនេះ ងូតទឹកឱ្យបានច្រើនដង ក្នុង ១ថ្ងៃ
ដើម្បីឱ្យជំងឺស្អួចឆាប់ជាសះស្បើយ។ ប៉ុន្តែ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីធម្មជាតិ
ងាយៗ មួយចំនួន បន្ថែមទៀត ដូចខាងក្រោម ដែលអាចជួយព្យាបាលកំចាត់ជំងឺស្អួច បានយ៉ាង
ឆាប់រហ័ស។
វិធីទី១៖ សូមយកស្លឹកស្តៅ ២០ ទៅ ២៥ស្លឹក កិនឱ្យម៉ដ្ឋ លាយទៅក្នុងទឹក ៣០០មីលីលីត្រ និង
លាយម្ស៉ៅ giloy (giloy powder) ១ស្លាបព្រាកាហ្វេ រួចដាក់ចូលទៅក្នុងឆ្នាំងដាំទឹកឱ្យពុះរហូតទឹក
នោះស្រក់សល់ពាក់កណ្តាល បន្ទាប់មកប្រើកន្ត្រងស្រង់យកតែទឹក ទុកឱ្យទឹកនោះ ឱ្យនៅក្តៅ
ឧណ្ឌៗ រួចផឹកឱ្យបាន ៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។
បញ្ជាក់៖ ម្ស៉ៅ giloy powder អាចរកទិញបាននៅតាមផ្សារទំនើប។
វិធីទី២៖ សូមទឹកទទឹម កន្លះកែវ លាយជាមួយនឹង ទឹកស្ពឺ (ផ្លែស្ពឺ) កន្លះកែវ កូរចូលគ្នាឱ្យសព្វ
ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។
វិធីទី៣៖ សូមយកទឹកកន្លះធុង លាយជាមួយនឹងម្ស៉ៅ corn starch កន្លះកែវ ម្ស៉ៅ baking soda
កន្លះកែវ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ប្រើកូនកន្សែង ជ្រលក់ទៅក្នុងទឹកនោះ រួចជូតសម្អាតខ្លួន
ឱ្យបាន យ៉ាងហោចណាស់ ម្តង ក្នុង១ថ្ងៃ ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែករបស់អ្នកបាត់
រមាស់ និងជាសះស្បើយបានយ៉ាងឆាប់រហ័ស៕
បញ្ជាក់៖ ម្ស៉ៅ corn starch និង ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda