ព័ត៌មានអន្តរជាតិ ៖ ព្យុះភ្លៀងមួយមេធំ បានបោកបក់ និងវាយប្រហារមកលើតំបន់ Penang
ប្រទេសម៉ាឡេស៊ី ដោយបានបណ្តាលអោយ ខូចខាតទ្រព្បសម្បត្តិអស់ជាច្រើន ក្នុងនោះរួម
មានទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កកស្ទះចរាចរណ៍តាមបណ្តោយផ្លូវ និងស្ពាន ស្រប
ពេលដែលដើមឈើរាប់សិបដើម បានបាក់ និងដួលរលំទាំងឬសតែម្តង នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស អាស៊ីវ័ន ដែលទើបតែបាន
ចេញផ្សាយអត្ថបទខ្លូន កាលពីប៉ុន្មានម៉ោងមុននេះ។
ករណីបាក់រលំដួលដើមឈើទាំងឫសនេះហើយ បានធ្វើអោយកសិករម្នាក់វ័យ ៣២ ឆ្នាំបាន
ស្លាប់បាត់បង់ជីវិតដោយសារតែគាំងបេះដូង ខណៈពេលដែលបានឃើញដើមឈើដ៏ធំមួយ
បាក់រលំមួយពព្រិចផ្ទាល់នឹងភ្នែក ស្របពេលដែលគាត់ចេញដើរនាពេលល្លាច។
គួរបញ្ជាក់ផងដែរថា ព្យុះភ្លៀងមួយមេធំ ដែលបានធ្វើការវាយប្រហារមកលើតំបន់នេះកាល
ពីម្សិលមិញ វេលាម៉ោងជាងប្រាំមួយ និង ៣០ នាទីនេះ មកទល់នឹងពេលនេះ បើតាមរបាយ
ការណ៍មនុស្ស ៩ នាក់ បានរងរបួស ក្នុងនោះ ២ រូប បានទទួលរងរបួសធ្ងន់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន