CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ធ្លាក់ឧទ្ធម្ភាគចក្រ តំបន់ព្រៃភ្នំ សម្លាប់ សុទ្ធតែ ប្រមុខការទូត មាន ឯកអគ្គរដ្ឋទូត ជាដើម

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រយោធា ធ្លាក់នៅតំបន់ព្រៃភ្នំ ភាគខាង ជើង ប្រទេស  ប៉ាគីស្ថាន បាន សម្លាប់មនុស្ស ៧ នាក់ ក្នុងនោះ ជនរងគ្រោះស្លាប់ ២ នាក់ ជា ឯក អគ្គរដ្ឋទូត ប្រ ទេស ហ្វីលីពីន និង ឯកអគ្គរដ្ឋទូត ប្រទេស ន័រវេ ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ប៊ី ប៊ី ស៊ី អោយដឹងថា ឧទ្ធម្ភាគ ចក្រខាងលើនេះ បានធ្លាក់​ អំឡុងពេលមានការចុះចត ជាបន្ទាន់ ។


បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ជនរងគ្រោះ ស្លាប់   ផ្សេងៗទៀត រួមមានដូចជា ភរិយា បេសកជនប្រទេសឥណ្ឌូនេស៊ី ភរិយា បេសកជន ប្រទេសម៉ាឡេស៊ី ពីលុត ២ រូប និង សមាជិក សហសេវិក​ម្នាក់ផ្សេងទៀត ។ ពួកគេធ្វើដំណើរ ទៅចូលរួមកម្មវិធីគម្រោង ទេសចរណ៍ ។


មន្រ្តីជាន់ខ្ពស់ ប្រទេស ប៉ាគីស្ថាន ពីររូបអោយដឹងថា ករណីធ្លាក់ឧទ្ធម្ភាគចក្រលើកនេះគឺបណ្តាលមក ពីកំហុសបច្ចេកទេស ។ របាយការណ៍ បន្តអោយដឹងថា មុននេះ មានអំណះ  អំណាង ពីក្រុមឧទ្ទាមតា លីបង់ នៅប៉ាគីស្ថានអោយដឹងថា ពួកគេជាអ្នកវាយប្រហារ ទម្លាក់ ឧទ្ធម្ភាគចក្រ  មួយគ្រឿងនេះ ប៉ុន្តែ បើតាមការអះអាង  ពីរដ្ឋមន្រ្តីការពារជាតិ ប៉ាគីស្ថាន លោក Khawaja Asif និង រដ្ឋមន្រ្តីការបរទេស ប៉ា គីស្ថាន លោក Azez Chaudhury ទាំងពីរនាក់ បានលើកឡើងអោយដឹងថា ពិត ជា   មានបញ្ហាបចេ្ចក ទេស ពីឧទ្ធម្ភាគចក្រធ្លាក់នោះ ពិតប្រាកដមែន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque