ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost កាលពីវេលាល្ងាច ថ្ងៃទី
២២ ម្សិលមិញនេះបានអោយដឹងថា នៅប្រទេសអេស្ប៉ាញឯណោះវិញ ក្រុមមនុស្សអាក្រាត
កាយ ដែលមានសមាជិកដល់ទៅ ៧២៩ នាក់ បានក្លាយជាបេក្ខភាពថ្មី ក្នុងការបំបែកឯកគ
ទគ្គកម្មពិភពលោក បន្ទាប់ពីពួកគេបានរួមគ្នា អាកា្រតកាយចុះលេងទឹកសមុទ្រ Mediterr-
anean ។
គួររំឭកផងដែរថា បេក្ខភាពថ្មីនៃការបំបែកឯកគទគ្គកម្មពិភពលោកមួយនេះ បានផ្តួលបេក្ខ
ភាពចាស់ គ្រងតំណែងមួយនេះគឺ ប្រទេសញ៉ូវសេឡេន ដែលមានត្រឹមតែក្រុមមនុស្សអា
ក្រាតកាយ ៥០៦ នាក់ តែប៉ុណ្ណោះ កាលពីឆ្នាំទៅ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ដើមឡើយគេសង្ឃឹមថា នឹងមានក្រុម
មនុស្សអាក្រាតកាយជាង ៦០០នាក់ប៉ុណ្ណោះ ចូលរួម តែដឹងអីថា បែរជាមានចំនួនច្រើន
យ៉ាងដូច្នេះទៅវិញ ហើយវាពិតជាភាពជោគជ័យមួយដ៏អស្ចារ្យ។
ដោយឡែក កម្មវិធីមួយនេះ ត្រូវបានរៀបចំផ្ទាល់ដោយក្រុង Vera ប្រទេសអេស្ប៉ាញ និង
Spanish Naturism Federation ស្របពេលដែលមូលនិធិ ដែលប្រមូលបានពីកម្មវិធីមួយ
នេះ នឹងត្រូវបរិច្ចាក ជាលក្ខណៈសប្បុរសធម៌ដល់ក្រុងដ៏តូចមួយនេះ ដើម្បីជាការលើក
ស្ទួយដល់វិស័យទេសចរណ៍៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost