ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានការតាមដានស៊ើបអង្កេត អស់រយៈពេល ៣ ថ្ងៃមកទល់នឹង
ពេលនេះ ភ្នាក់ងារតាមដានស៊ើបអង្កេតពិសេស FBI បានចេញផ្សាយវីដេអូ ក៏ដូចជារូបថតជន
សង្ស័យក្នុងការបំផ្ទុះគ្រាប់បែក នៅក្នុងរដ្ឋ Boston ដោយអំពាវនាវ អោយសាធារណជន ជួយ
កំណត់អត្តសញ្ញាណបុរសពីររូបនេះដែលត្រូវបានចាត់ទុកថាជាជនសង្ស័យ នេះបើយោងតាម
សេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ដោយទំព័រសារ
ព័ត៌មានបរទេស CNN ។
គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានចាត់ទុកថាជាជនសង្ស័យរូបនោះ ត្រូវបានប្រមាញ់រូប
ជាប់ តាមរយៈកាម៉េរ៉ាសុវត្តិភាព ដោយគេបានដើរចុះតាមបណ្តោយផ្លូវ Boylston ខណៈពេល
ដែលមានបុរសម្នាក់ផ្សេងទៀត ដែលចាត់ទុកថា ជាជនសង្ស័យដូចគ្នានោះ ដើរតាមប្រកិតពីរ
ក្រោយ ។ បុរសដែលជាជនសង្ស័យទាំងពីររូបនោះ ត្រូវបានគេមើលឃើញថា បានទម្លាក់ចុះ
នូវកាបូបស្ពាយមួយ ក្បែរកន្លែងកើតហេតុ នៅក្នុងវិនាទី នៃការបំផ្ទុះជាលើកទីពីរ ដែលបាន
សម្លាប់មនុស្ស ៣ នាក់ និង ១៨០ នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមសម្តីលោក
ប្រធាន DesLauriers មកពីភ្នាក់ងារពិសេស Rick នៃការិយាល័យស៊ើបអង្កេត FBI ប្រចាំរដ្ឋ
Boston ។
លើសពីនេះទៅទៀត លោក DesLauriers ក៏បានគូសបញ្ជាក់បន្ថែមថា លោកនឹងព្យាយាម
ប្រមែប្រមូលរាល់ព័ត៌មានលំអិត ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរ
នាក់នេះ តែត្រូវតែមានការចូលរួមសហការ ដោយផ្តល់ជាព័ត៌មានទាក់ទង ពីសំណាក់មហា
ជនទូទៅ ។ លោកក៏បានព្រមានថា បុរសដែលចាត់ទុកថា ជាជនសង្ស័យជាបុគ្គលដែល
មានគ្រោះថ្នាក់បំផុត។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN