CamNews

ម៉ូដែល 

Myolie Wu ឈ្នះពានរង្វាន់ ២០១២ ជាមួយសម្លៀកបំពាក់ស៊ិចស៊ី


ចិន៖ តាមការអោយដឹងពីពត៌ chinadaily កាលពីដើមសប្ដាហ៏នេះ បានអោយដឹងថា តារា
ដ៏ស្រស់ស្អាត គឺនាង Myolie Wu បានឈ្នះពានរង្វាន់នៃការប្រលង​បវកញ្ញាឯក​ ម៉ូតសម្លៀក
បំពាក់​លើកទី​០៧ (7th Annual Huading Awards) ក្នុងឆ្នំា ២០១២នេះ។


ប្រភពខាងលើបានអោយដឹងទៀតថា​ នាង​ Myolie តែងតែឈ្នះពានរង្វាន់ក្នុងការប្រកួតជា
ញឹកញាប់។ តាមការអោយដឹងពីមិត្រភ័ក្ររបស់នាង គឺ​ Molin Gyhu បានអោយដឹងថា Myo-
lie អាចឈ្នះរាល់ការប្រកួតព្រោះ Myolie មិនត្រឹមតែជានារីដ៏ស្រស់ស្អាត កម្ពស់បានប៉ុណ្ណោះ
ទេ តែនាងជាមនុស្សស្រីម្នាក់ ដែលស្លូតបូត ទន់ភ្លន់ ស្មោះត្រង់ និងតែងតែចេះជួយមិត្ដភ័ក្រ
ក្នុងក្រុមជានិច្ច។


នាង Myolie Wu បាននិយាយថា នាងពិតជាសប្បាយចិត្ដណាស់ ក្នុងការឈ្នះពានរង្វាន់នៃ
ការប្រកួតសម្រៀកបំពាក់ឆ្នាំ ២០១២​​នេះ។ នាងបានបន្ដថា នាងនឹងខិតខំថែរក្សាសម្រស់
នាងអោយស្រស់ស្អាត ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ក៏ដូចជាគណៈមេប្រយោគ
នៃការប្រកួតលើកក្រោយៗទៀត៕

ដោយ៖​ នារី
ប្រភព៖ jaynestyle


Tags: lifestye knowdement Myolie Wu’swin Award closth