ញូវសេឡែន៖ តាមការសិក្សាស្រាវជ្រាវថ្មីៗមួយ របស់ប្រទេសញូវសេឡែន បានបង្ហាញថា
ស្រី្ដពេលបច្ចុប្បន្នមានការប្រែប្រួលផ្នែកខួរក្បាលច្រើន ដែលជាហេតុនាំអោយ គេចាត់ទុក
ថា ស្រ្ដីពិតជាមានភាពឆ្លាតវៃជាងបុរសមែន។
យោងទៅតាមការពិសោធន៍ IQ (Intelligence Quotient) រូមទាំងអ្នកវិភាគចិត្តសាស្ដ្របាន
បង្ហាញថា កត្តាអ័រម៉ូនដ៏ល្អរបស់មនុស្សស្រី អាចអោយគេមានភាពឆ្លាតជាងបុរសរហូតដល់
៥ចំណុចឯណ្ណោះ។ គួររំលឹកផងដែរថា ចំនុចទាំង៥ នោះគឺការពឹងផ្អែកទៅការធ្វើតេស្ដ IQ
ដូច្នេះពុំមានការបង្ហាញក្នុងអត្ថបទបានជាក់លាក់ទេ។
លោក James Flynn អ្នកបង្កើតការសាកល្បងធ្វើតេស្ដ IQ បានអោយដឹងថា រយៈពេលជិត
១០ ទសវត្សរ៍ចុងក្រោយនេះ ការធ្វើតេស្ដ IQ បានបង្ហាញថា ទាំងបុរស និងស្រ្ដីគឺមានការ
អភិវឌ្ឍន៍ ផ្នែកខួរក្បាលដូចគ្នា។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា ស្រ្ដីជាង ៥០
ភាគរយ ដែលមានការអភិវឌ្ឍន៍ផ្នែកខួរក្បាលច្រើនជាងបុរស។ លោកបានបន្ដថា ស្រី្ដពិតជា
អាចមានការគិតលឿនជាងបុរសមែន ជាពិសេសផ្នែក គណិតវិទ្យា រូបវិទ្យា និងភាសារផង
ដែរ។
លោកបានបញ្ចាក់ថា ការធ្វើតេស្ដ IQ នៅប្រទេសជឿនលឿនមួយចំនួន ក៏រកឃើញស្រ្ដីមាន
ការវិវត្ដិន៍ខួរក្បាលជាងបុរសដែរ។ ប្រទេសទាំងនោះរួមមាន ញូសេឡែន អូស្រ្ដាលី កាណាដា
សហរដ្ឋអាមេរិក អាហ្សង់ទីន និងប្រទេសលោកខាងលិចផងដែរ៕
ដោយ៖ សារិន
ប្រភព៖ nzherald