ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកធ្វើដំណើរ ពិតជាមានភាព ភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ទុះរត់មកធ្វើបទ អន្តរាគមន៍ជាពិសេស ស្របពេលដែលស្រ្តីជាម្តាយមីងបានស្រែកទ្រហ៊ោយំ នៅតាមដងផ្លូវហាយ វេក្រុង Miami សហរដ្ឋអាមេរិក ពោល ស្រែកយំ សុំជំនួយ ពីអ្នកឯទៀត ខណៈក្មួយប្រុសវ័យទើប តែបាន ៥ ខែ របស់លោកស្រី បានឈប់ដកដង្ហើមមួយរំពេច អំឡុងពេលដែលធ្វើដំណើរជាមួយ នឹងគាត់ ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយមីង ខាងលើ មានឈ្មោះថា Pamela Rauseo ខណៈក្មួយប្រុស របស់លោកស្រី មានវ័យ ទើបតែបាន ៥ ខែ និងជាជនរងគ្រោះនោះ មានឈ្មោះថា Sebastian ។ គួររំឭកផងដែរថា លោកស្រី ពិតជាមានអារម្មណ៍ ភ័យរន្ធត់ហួស នៅពេលដែលឃើញក្មេងប្រុស តូច ត្រូវជាក្មួយប្រុស របស់ខ្លួន បានឈប់ដកដង្ហើម មួយរំពេច ហើយមុខគេឡើងខៀវ ភ្លាមនោះ គាត់ក៏បានស្ទុះយកគេចេញមកក្រៅ និងធ្វើចលនាផ្លូវដង្ហើម CPR ស្របពេលដែលរំពេចនោះ គេ ក៏ឃើញមាន បទអន្តរាគមន៍មួយផ្សេងទៀត ពីសំណាក់ មន្រ្តីប៉ូលីស ប្រចាំកន្លែងកើតហេតុដោយ បានចុះទៅដល់ដោយផ្ទាល់ និងទូរស័ព្ទហៅ រថយន្តសង្គ្រោះបន្ទាន់ ។
ក្រោយពីបានធ្វើចលនា ផ្លូវដង្ហើម CPR ទទួលបានជោគជ័យហើយនោះ ដោយបានធ្វើអោយគេ ដកដង្ហើមឡើងវិញ ស្របពេលដែល រថយន្តសង្គ្រោះ បន្ទាន់ បានមកដល់កន្លែងកើតហេតុ ទារក តូច Sebastian ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ មួយរំពេច ខណៈពេលមកដល់នឹងបច្ចុប្បន្ន ភាពនេះ បើតាមសេចក្តីរាយការណ៍អោយដឹងថា គេមិនអីនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ