CamNews

យល់ដឹង 

"ឡើងគ្រែ" ដំបូង ត្រូវធ្វើបែបណា?

នារីម្នាក់ដែលនៅមានព្រហ្មចារីយ គឺតែងតែមានការលំបាកនៅពេល "ឡើងគ្រែ" បន្ទាប់ពីបាន
រៀបការរួច ប្រសិននាងមិនបានយល់ដឹងខ្លះៗពីជីវិតផ្លូវភេទ។


នៅពេលជួប​បុរស​លើកដំបូង ស្ដ្រីចាប់​ផ្ដើមមាន អារម្មណ៍​មិន​ប្រក្រតី ភ័យផង អរផង ចំណែក
បេះដូង ក៏លោតញាប់ខ្លាំង ត្រជាក់ដៃ ត្រជាក់ជើង។ ប្រសិនបើ​ស្ដ្រីគិតថា ការរួម ភេទនឹង​ធ្វើឱ្យ
​នាងឈឺចាប់ ពេលនោះ នាង​កាន់តែ​មានអារម្មណ៍​ភ័យខ្លាច​ខ្លាំងឡើងៗ ធ្វើអោយប្រព័ន្ធប្រដាប់
ភេទរបស់នាង មិនអាចបញ្ចេញជាតិសំណើម ហើយប្រសិន ការរួមភេទដែលត្រូវបានធ្វើឡើង
ដោយប្រើប្រាស់រយៈពេលខ្លី មិនមានការបបោសអង្អែលពីភាគីស្វាមី វានឹងធ្វើអោយនាង មាន
ការឈឺចាប់។

ទោះជាយ៉ាងនេះក្ដី ការយល់ដឹងពីបញ្ហាសុខភាព ឬចំណេះដឹងផ្នែកបន្ដពូជ របស់បុរស និងស្ដ្រី
គឺអាចជួយដោះស្រាយបញ្ហាខាងលើនេះបាន។ នៅមុនពេលចូលដល់ "សមរភូមិ" បុរស គួរតែ
ជាអ្នកចាប់ផ្ដើមកំដៅសាច់ដុំ ដោយការបបោសអង្អែល និងធ្វើយ៉ាងណាអោយភាគីម្ខាងទៀតមាន
អារម្មណ៍ស្រើបស្រាលដល់ចំណុចកំពូល ក្រោយមកទើបចាប់ផ្ដើមប្រយុទ្ធ៕

ដោយ ៖ វិជ័យ
ប្រភព ៖ DT


Tags: health sex