ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ
បានគូសបញ្ជាក់អោយដឹងថា គ្រោះធម្មជាតិរអិលបាក់ដីក៏ដូចជាទឹកជំនន់នៅក្នុងប្រទេស
ចិនដ៏អាក្រក់ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ ខណៈពេល
ដែលបានផ្តួលរលំសំណង់អាគារស្រស់ៗ ដល់ទៅ ១១ ខ្នងឯណោះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់មួយនេះ បានកើត
ឡើងនៅឯភាគនិរតី ប្រទេសចិន ។ ដោយឡែក មកទល់នឹងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ
បើតាមរបាយការណ៍ ចំនួននៃអ្នកបាត់ខ្លួ ន បានកើតឡើងដល់ទៅ ១០៧ នាក់ ក្នុងរយៈ
ពេល ២១ ថ្ងៃចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា ការបន្តធ្លាក់ភ្លៀងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
បានបណ្តាលអោយភាគនិរតីប្រទេសចិន រងគ្រោះនូវគ្រោះទឹកជំនន់ក៏ដូចជារអិលបាក់ដី
ស្របពេលដែលបានធ្វើអោយមានផលប៉ះពាល់ ទៅដល់ផ្ទៃដីដាំដុះ ជាច្រើនពាន់ហិចតា
ខណៈពេលដែលក្រុមមនុស្ស ១,៥ ទទួលរងឥទ្ធិពលអាក្រក់នៃគ្រោះធម្មជាតិមួយនេះ។
យ៉ាងណាមិញ បើតាមការព្យាករណ៍អោយដឹងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ភ្លៀងនឹងថម
ថយកម្លាំងធ្លាក់របស់ខ្លួន ដែលវាគឺជាប្រការមួយ បង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នក
ជួយសង្គ្រោះក្នុងការរុករក ក្រុមមនុស្សដែលបានបន្តបាត់ខ្លួន ដែលអាចជាប់គាំង ក៏ដូច
ជាកប់នៅក្រោមគំនរដី ដែលបាក់រអិលបាក់ទាំងនោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN