ម៉ាឡេស៊ី ៖ បើតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ
បានអោយដឹងថា មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះរបស់ខ្លួនដែលស្តិតនៅ
ក្នុងតំបន់ Raub, Pahang ប្រទេសម៉ាឡេស៊ី បន្ទាប់ពីរូបគេបានចំណាយពេលដល់ទៅ 4
ថ្ងៃពេញក្នុងការលេងហ្គេម online ។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ក៏បានបញ្ចាក់អោយដឹងផងដែរថា បុរសដែលបាន
ស្លាប់បាត់បង់ជីវិតរូបនោះមានឈ្មោះថា Phang Kian Lin នឹងមានវ័យ 25 ឆ្នាំ ត្រូវបានគេប្រទះថា
បានដេកស្លាប់នៅក្នុងផ្ទះរបស់គេ កាលពីថ្ងៃពុធ ក្នុងអំឡុងម៉ោងជាង 10 ព្រឹក ( ម៉ោងក្នុងស្រុកប្រ
ទេសម៉ាឡេស៊ី) ។
លើសពីនេះទៅទៀត បើយោងតាមសម្តីប្អូនជីដូនមួយ របស់លោក Kian Lin បានអោយដឹងថា រូប
គេព្យាយាមបញ្ជូនលោក Kian Lin ទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែ
ទោះបីជាការជ្រុំជ្រែងព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ជាអកុសលគាត់នៅតែស្លាប់បាត់បង់
ជីវិតដដែល។
គួររំឮកផងដែរថា បន្ទាប់ពីធ្វើការវីភាគ ពីសំណាក់លោកវេជ្ជបណ្ឌិតបានអោយដឹងថា មូលហេតុ
ចម្បងដែលធ្វើអោយបុរសនោះបានស្លាប់បាត់បង់ជីវិត គឺដោយសារតែមានដំណើរនៃជម្ងឺគាំងបេះ
ដូង នឹងមូលហេតុមួយផ្សេងទៀតនោះគឺថា គេនឿយហត់ខ្លាំងពេក បន្ទាប់ពីគេបានចំណាយពេល
ដល់ទៅ 4 ថ្ងៃពេញក្នុងការលេងហ្គេម online ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth