CamNews

មិនគួរឲ្យជឿ 

ជោគជ័យផលិត ឈុត Iron Man ប៉ុន្តែ មិនជោគជ័យ គីឡូធ្ងន់ របស់ខ្លួន គ្រងឈុតនេះ មិនត្រូវដដែល

ប្លែកៗ និង ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ២៧ បុរសម្នាក់ ជាវិស្វករ មានវត្តមាន មកពីខេត្ត Jiangsu ប្រទេសចិន មិនត្រឹមតែចំណាយតែកម្លាំងកាយតែប៉ុណ្ណោះទេ   តែ លោកបានចំណាយកម្លាំង ចិត្ត ពេលវេលា ថវិការ និងលទ្ធភាព ទៅលើផែន   ការ បង្កើតឈុត   Iron  Man  រហូតទទួលបានជោគ ជ័យ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺថា លោកមិនអាចគ្រងឈុត Iron Man ដែលបានបង្កើតឡើង ដោយផ្ទាល់ដៃនោះទេ ពីព្រោះ គីឡូ របស់លោកធ្ងន់ ញ៉ាំងអោយទំហំ   មាឌ ធំជាងឈុត ដ៏អស្ចារ្យមួយ នេះទៅទៀត ។

បន្ទាប់ពីបរាជ័យក្នុងការគ្រងឈុតខាងលើ ដោយខ្លួនឯងផ្ទាល់ លោក​ Cheng Chen ពលរដ្ឋរស់នៅក្នុង ក្រុង Xuzhou ភាគខាងជើងខេត្ត Jiangsu បានអោយក្មួយប្រុសរបស់ខ្លួន ដែលមានរាងស្គមជាងលោក គ្រងឈុត Iron Man មួយនេះ ។ ជាអកុសល ផ្នែកខាងស្តាំនៃឈុត Iron Man    នៅតែមិនស៊ីមេត្រី នឹង ក្មួយប្រុសរាងស្លឹម រូបនេះ ដដែល ឬមកពីការផលិតខុសបច្ចេកទេស ។ គួរបញ្ជាក់​   មូលហេតុដែលនាំ អោយលោកទទួលបានជោគជ័យក្នុងការផលិត ឈុតមួយនេះឡើង ពីព្រោះផ្នត់គំនិតរបស់លោក មាន ទឹកចិត្តស្រឡាញ់វាជាខ្លាំង ក្រោយពីទស្សនា ភាពយន្តហូលីវូដ ។

ក្នុងរយៈពេលត្រឹមតែ ៦​ ខែ បុរសជនជាតិចិន ជំនាញវិស្វកម្ម អេឡិចត្រូនិចរូបនេះ បានចំណាយថវិការ សមល្មមក្នុងការបង្កើេតវាឡើង ដោយកាត់បន្ថយថ្លៃដើម តាមរយៈ  កា  រចំ ណាយ ទៅលើ គ្រោងដែក ដោយប្រើជំនួសវិញ នូវបា្លស្ទិច ។ គួរបញ្ជាក់ថា អ្វីដែលជាចំនុចខ្សោយនៃឈុត   Iron Man របស់បុរស ជនជាតិចិនរូបនេះ គឺ ពុំមានភ្លើង LED នៅ នឹងត្រូវ និងដៃជាដើម ។ បើទោះ   បី ជា លោក Cheng ខ្វះ ជំនាញជាក់ស្តែង បង្កើេតឈុត Iron Man អោយល្អឥតខ្ចោះយ៉ាងណាក៏ដោយចុះ តែលោកនៅតែជា វីរ បុរសក្នុងចិត្តក្មួយប្រុស​ដែលបានគិតថា តួក្បាល Iron Man ពិតជាអស្ចារ្យខ្លាំងណាស់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Iron Man