CamNews

តារា 

លោក Barack Obama ខលទៅកាន់ អ្នកចាំទីអាមេរិកផ្ទាល់ ដើម្បីសរសើរនិងលើកទឹកចិត្ត បន្ទាប់ពីការលេងដ៏ល្អ

កាលពីម្សិលមិញ ការប្រកួតបាល់ទាត់ World Cup វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ទៅក្នុង ការប្រកួតចុងក្រោយ រវាងក្រុម Belgium និង USA ។ ក្នុងការប្រកួតនេះ បើទោះបីជាក្រុម USA បានចាញ់មែនតែ អ្នកចាំទី Tim Howard ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ កោតសរសើរជា ខ្លាំង ។



Tim Howard អ្នកចាំទីរបស់ អាមេរិក ត្រូវបានគេ កោតសរសើរបន្ទាប់ពី ត្រូវបានគេឃើញថា ជួយសង្គ្រោះបាល់ បានជាច្រើនគ្រាប់ ដែលរាប់ទៅប្រមាណ ១១ គ្រាប់ឯណោះ ។ តែវាមិនគ្រប់ គ្រាន់សំរាប់ ជួយសង្គ្រោះ USA ពីការធ្លាក់ចេញពី World Cup ឡើយ ។ យ៉ាងណាមិញ វាបាន ធ្វើអោយប្រជាជន អាមេរិក មានមោទនភាព ជាខ្លាំងសូម្បីតែ លោកប្រធានាធិបតី Obama ក៏ ចេញមុខមក សរសើរកីឡាករ Tim Howard ផងដែរ ។ មិនត្រឹមតែសរសើរ ធម្មតាទេ ហើយថែម ទាំងខល ទៅជួបនិង Clint Dempsey ដែលជា Captain ក្រុមហើយនឹងជួបផ្ទាល់ ជាមួយនិង Tim Howard ហើយសរសើរនិង លើកទឹកចិត្តជាដល់ អ្នកចាំទីនេះជាច្រើន ។



ជាមួយគ្នានោះផងដែរ Tim Howard ត្រូវបានសារព័ត៌មាន ជាច្រើនទាក់ទងសំភាសន៍ ដែលធ្វើ អោយគាត់ រំភើបចិត្ត សប្បាយរីករាយ ជាខ្លាំងដែល មិនធ្លាប់មានពីមុនមក ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Dailymail 


Tags: star football goalkeeper tim howard barack obama