CamNews

ព័ត៌មានអន្តរជាតិ 

Donald Trump ហៅ Barack Obama និង Hillary Clinton ថា ជាអ្នកបង្កើត ISIS

បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កាលពីថ្ងៃទី
១១សីហា បានរិះគន់យ៉ាងចាស់ដៃទៅលើសំដីរបស់បេក្ខភាពប្រធានាធិបតេយ្យមកពីគណបក្ស
សាធារណរដ្ឋ លោក Donald Trump ដែលបានថ្លែងថា លោកស្រី Hillary Clinton និងលោក
Barack Obama គឺជា “ស្ថាបនិក” នៃក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (ISIS)។


សង្គ្រាមពាក្យ​សំដី​បានកើតឡើង បន្ទាប់ពីលោក Donald Trump ចោទ​លោក Obama
និង លោកស្រី Hillary Clinton ថា ជាអ្នកបង្កើតក្រុម​ភេរវកម្ម ISIS


លោកស្រី Hillary Clinton ថ្លែងថា ៖ “ទេ ប្រធានាធិបតី Barack Obama មិនមែនជាអ្នកបង្កើត
ក្រុម ISIS។ អ្នកដែលបានបន្ទាបដល់កម្រិតនោះ និងតែងតែធ្វើបែបនេះ មិនសមក្លាយជាអគ្គ
មេបញ្ជាការនៃប្រទេសជាតិនោះទេ”។ ទំព័រ Twitter របស់លោកស្រី Clinton ក្រោយមក ក៏បាន
បង្ហោះនូវមតិជាច្រើនដែលវាយប្រហារទៅលើលោក Donald Trump។

ការរិះគន់ខាងលើ ត្រូវបានធ្វើឡើងដើម្បីវាយបកទៅលើ Donald Trump បន្ទាប់ពីបេក្ខភាពប្រធា
នាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ និយាយថា លោក Barack Obama និងអតីតរដ្ឋមន្ត្រីការ
បរទេស Hillary Clinton គឺជាអ្នកបង្កើតក្រុម ISIS។

លោក Trump និយាយនៅក្នុងថ្ងៃឃោសនាបោះឆ្នោតថា “ក្រុម ISIS កំពុងលើកតំកើង Obama។
គាត់គឺជាអ្នកបង្កើត ISIS។ គាត់គឺជាស្ថាបនិករបស់ ISIS ។ ចំណែកហសស្ថាបនិកវិញ ខ្ញុំសូម
អះអាងថា គឺជាលោកស្រី Hillary Clinto”។ មុននេះ លោក Trump ក៏ធ្លាប់បាននិយាយថា លោក
ស្រី Clinton “គួរតែទទួលបានរង្វាន់ពីអង្គរដ្ឋអ៊ីស្លាម ក្នុងនាមជាអ្នកបង្កើតអង្គការភេរវកម្មនេះ។”

ក្រុមអ្នកតំណាងរាស្ដ្រនៃបក្សសាធារណរដ្ឋ កន្លងមក បានស្វែងរកវិធីដើម្បីទម្លាក់កំហុសទៅលើ
លោក Obama និងលោកស្រី Clinton ទាក់ទឹននឹងភាពវឹកវរនៅមជ្ឈឹមបូព៌ា ការងើបឡើងរបស់
ក្រុម ISIS នៅអ៊ីរ៉ាក់ និងស៊ីរី ដោយរិះគន់ថា បញ្ហាទាំងនេះកើតឡើងដោយសារគោលនយោបាយ
ការបរទេសរបស់ថ្នាក់ដឹកនាំ។ ពួកគេយល់ថា លោក Obama បានយឺតយ៉ាវក្នុងការដឹងអំពីការ
គំរាមកំហែងពី ISIS។
សូមបញ្ជាក់ថា ក្រុមភេរវកម្ម ISIS បានកើតឡើង តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីលោកស្រី Clinton
ចាកចេញពីតំណែង។ អង្គការរដ្ឋអ៊ីស្លាមនេះ បានចាប់ផ្ដើមពង្រីកខ្លួនភ្លាមៗ ក្រោយពីលោកប្រធា
នាធិបតី Obama សម្រេចដកទ័ពអាមេរិកចេញពី អ៊ីរ៉ាក់ កាលពីចុងឆ្នាំ ២០១១៕


ប្រែសម្រួល ៖ បុត្រា


Tags: Donald Trump Barack Obama Hillary Clinton ISIS