ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៧ នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត ខណៈ មនុស្ស ពីរ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកដឹកចម្លងពួកគេ ទៅចូលរួមកម្មវិធីរៀបមង្គលការ នៅលើកោះ បាលី ប្រទេស ឥណ្ឌូនេស៊ី នោះ បានក្រឡាប់លិច នេះបើយោងតាមសម្តីមន្រ្តី ប្រចាំតំបន់។
លើសពីនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ក្រុមជួយសង្គ្រោះបានចុះអន្តរាគមន៍ភ្លាមៗ និងបានរកឃើញ ក្រុមមនុស្សរស់រានមានជីវិត ៨ នា ក់ ក្រោយគ្រោះ ថ្នាក់ លិចទូ កខាង លើនេះ បាន កើតឡើង បន្ទាប់ពី បុរសជាកាពីទែនទូក ( អ្នកបើកបរ ) រាយការណ៍អោយដឹងថា ទូកបានមានបញ្ហា គ្រឿងម៉ាស៊ីន នៅលើដែនវិសាលភាព ផ្ទៃទឹក ប្រជុំកោះ Java ប្រទេស ឥណ្ឌូនេស៊ី ។ ដោយឡែក បើ យោងតាមសម្តីមន្រ្តីប៉ូលីស ក្នុងស្រុក សរបញ្ជាក់ បន្ថែម អោយដឹងថា ក្នុងចំណោមអ្នកស្លាប់បាត់បង់ ជី វិតទាំងអស់នោះ ក្នុងនោះ រួមមានក្មេងតូចៗ ដល់ទៅ ៣ នាក់ ។
យ៉ាងណាមិញ ក្រុមការងារជួយសង្គ្រោះ ក៏កំពុងតែដុតដៃ ដុតជើង ក្នុងការតាមរក ជនរងគ្រោះ ក្រោយ ពីទូកដឹកអ្នកដំណើរទាំង ៤៩ នាក់ មួយគ្រឿងនេះ បានក្រឡាប់លិច ។ លោក Sutopo Purwo Nugro- ho អ្នកនាំពាក្យអោយ ទីភ្នាក់ងារ គ្រោះមហន្តរាយថ្នាក់ជាតិ អោយដឹងថា ប្រតិបត្តិការតាមស្វែងរក និង ជួយសង្គ្រោះ ត្រូវបានផ្អាកភ្លាមៗ និងជាបណ្តោះអាសន្ន ខណៈ លក្ខខ័ណ្ឌអាកាសធាតុ មិ នអំណោយ ផល ពោល រលកធំៗ និង មេឃងងឹតជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី