CamNews

ព័ត៌មានអន្តរជាតិ 

Obama ស្រក់ទឹកភ្នែក ព្រោះសភា អាមេរិក មិនយល់ចិត្ត រឿងច្បាប់ រឹតបណ្តឹង ទិញ និងប្រើប្រាស់កាំភ្លើង

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក​ លោក បារ៉ាក់ អូបាម៉ា គូសបញ្ជាក់អោយដឹង ពីការរឹតបណ្តឹងថ្មី ស្តីពីការបញ្ជាទិញ និងប្រើប្រាស់កាំភ្លើង ថា ការរកលេសតាំងពីដើមរៀងមកពី ភាពអសកម្មនៃការរឹតបណ្តឹងការប្រើប្រាស់កាំភ្លើងត្រូវតែបញ្ចប់ ។


គូសបញ្ជាក់ជាមួយនឹងសាររឹតបណ្តឹងថ្មី អមដោយអារម្មណ៍ក្តុកក្តួល លោក បារ៉ាក់អូបាម៉ាឈាន ទៅសម្រក  ទឹកភ្នែក ពេល  ដែល   រំលឹកឡើងវិញ ពីហេតុការណ៍សម្លាប់រង្គាល នៅសាលាបឋម Sandy Hook អំឡុងឆ្នាំ ២០១២ កន្លងទៅនេះ ដែល  បាន សម្លាប់ក្មេងតូចៗ ២០ និង  យុវជន ៦ នាក់ផ្សេងទៀតស្លាប់បាត់បង់ជីវិត។


របាយការណ៍ បញ្ជាក់អោយដឹងថា ប្រតិបតិ្តការ របស់  រដ្ឋាភិបាលលោក អូបាម៉ា ពុំមានការយល់ ព្រមនៅឡើយទេ ពីសភាជាតិ    សហរដ្ឋ អាមេរិក  ពាក់ព័ន្ធ នឹង ការរឹតបណ្តឹងច្បាប់ ទៅលើក្រុម មនុស្សដែលបញ្ជាទិញ និងប្រើប្រាស់កាំភ្លើង ក្នុងនោះ សមាគម កាំភ្លើងជាតិដែលមានឈ្មោះថា National Rifle Association អោយដឹងថា  ខ្លួន នឹង ធ្វើការ ប្រឆាំង ដាច់ខាត ទៅនឹង វិធានការរឹត បណ្តឹងថ្មីរបស់លោក អូបាម៉ា ខណៈមេដឹកនាំ​នៃសភាតំណាងរាស្រ្ត មកពី គណបក្ស សាធារណ រដ្ឋ លោក Paul Ryan អោយដឹងថា គម្រោងផែនការ ស្តីពីការរឹតបណ្តឹងថ្មីមួយនេះ នឹងមានបញ្ហា ប្រឈមខ្លាំង នៅចំពោះមុខប្រព័ន្ធតុលាការ ។


បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការលក់ចេញកាំភ្លើងនៅ  ទឹកដីសហរដ្ឋអាមេរិក មានការកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំ ពេល ដែល សេតវិមាន គ្រោង នឹងរឹតបណ្តឹងច្បាប់ថ្មី នៃការបញ្ជាទិញ និងប្រើប្រាស់កាំភ្លើង​។ កាលពីពេលកន្លងទៅនេះ លោក បារ៉ាក់ អូបាម៉ា បានប្រកាសស្តីពីការផ្លាស់ប្តូរ ច្បាប់បញ្ជាទិញ  និង ប្រើប្រាស់កាំភ្លើង នៅឯសេត វិមាន ខណៈមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ ក្រុមអ្នករស់រានមានជីវិត ក៏ដូចជា បង ប្អូនសាច់ញ្ញាត្តិជនរងគ្រោះ ពីការបាញ់សម្លាប់  រង្គាល  ។  លោក  អូបាម៉ា បញ្ជាក់យ៉ាងច្បាស់ថា ញ្ញាត្តិទាមទារអោយមានការផ្លាស់ប្តូរ បានត្រឹមតែ ចាប់   បង្ខាំងទុក សមាជិកសភា​ធ្វើជាចំណាប់ ខ្មាំងនៅពេលនេះ ប៉ុន្តែ  មិនអាច ចាប់បង្ខាំងទុក ពលរដ្ឋ   អាមេរិក ទូទាំងប្រទេស ធ្វើជាចំណាប់ ខ្មាំងជារៀងរហូតនោះទេ៕

- អាន ៖ ព័ត៌មានអន្តរជាតិដ៏កក្រើក ទាំង៩ ផ្អើលពិភពលោក ប្រចាំឆ្នាំ២០១៥ (មានវីដេអូ)

 


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Oregon Mass shooting Texas