ព័ត៌មាន ៖ ខាងក្រោមនេះ គឺជាបញ្ជីសារព័ត៌មានអន្តរជាតិ ល្បីៗ កក្រើកទូទាំងសកលលោក ប្រចាំ ឆ្នាំ ២០១៥ ។ មិនថា បណ្តាសារព័ត៌មានក្នុងស្រុក ឬក្រៅស្រុកនោះទេ បានផ្អើលនាំគ្នា ចេញផ្សាយ ជាបន្តបន្ទាប់ នូវបណ្តាសារព័ត៌មានទាំង អស់នេះ ដូច្នេះ តាមដានទស្សនា ទាំងអស់គ្នា ៖
១, ដើមឆ្នាំ ២០១៥ ពោល អំឡុង ខែ មករា ៖ ហោច ណាស់ មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារ សម្លាប់ រង្គាល ទីតាំ ងការិយាល័យ ទស្សនាវដ្តី ប្រទេស បារាំង Charlie Hebdo ។ ក្រុមឧទ្ទាម អាល់កៃដា ពីប្រទេស យេម៉ែន ចេញមុខ ថាខ្លួនជាអ្នក នៅពីក្រោយ ការវាយប្រហារលើកនេះ។
២, អំឡុងខែ មីនា ឆ្នាំ ២០១៥ ៖ ក្រុមការងារស៊ើបអង្កេត បញ្ជាក់អោយដឹងថា សហពីលុត នៃយន្ត ហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings មានចេតនាបើកយន្តហោះទម្លាក់ សម្លាប់មនុស្សទាំង អស់គ្មានសល់សូម្បីតែម្នាក់ សរុប ១៥០ នាក់ ។
៣, អំឡុងខែ មេសា និង ឧសភា ឆ្នាំ ២០១៥ ៖ គ្រោះរញ្ជួយដីកម្លាំងខ្លាំង នៅ ប្រទេសនេប៉ាល់ បាន សម្លាប់មនុស្សប្រមាណ ៨៥០០ នាក់ ខណៈបំផ្លាញបណ្តាទីរមណីយដ្ឋាន ទាក់ទាញទេសចរ ល្បីៗ នៅក្នុងប្រទេស។
- អាន ៖ ៨ លាននាក់ រងផលប៉ះពាល់ខ្លាំង ក្រោយរង្គោះរង្គើ ព្រោះរញ្ជួយដីសាហាវ លែងហ៊ានចូលផ្ទះខ្លួនឯង
៤, អំឡុងខែ មិថុនា ឆ្នាំ ២០១៥ ៖ ISIS បើកការវាយប្រហារ បាញ់រះសម្លាប់មនុស្សរង្គាល នៅរមណី យដ្ឋានមាត់សមុទ្រ ប្រទេស ទុយនេស៊ី សម្លាប់ភ្ញៀវទេសចរបរទេស សរុប ៣៨ នាក់ ។
៥, អំឡុងខែ កក្កដា ឆ្នាំ ២០១៥ ៖ យានអវកាសអង្គការ ណាសា ផ្តិតបានរូបភាព ជាលក្ខណៈប្រវត្តិ សាស្រ្ត Pluto ។
៦, អំឡុងខែ កញ្ញា ឆ្នាំ ២០១៥ ៖ សពក្មេងប្រុសចំណាកស្រុក តូច វ័យ ៣ ឆ្នាំ ស្លាប់ផ្គាប់មុខលើឆ្នេរ ខ្សាច់ប្រទេសទួរគី នាំមកនូវការផ្ទុះឡើងនូវសម្លេងរិះគន់ តំបន់អឺរ៉ុប ឆ្លើយតបទៅនឹងវិបត្តិជនអន្តោ ប្រវេសន៍ ខណៈ ISIS ក៏ជាដើមចម ។
៧, អំឡុងខែ តុលា ឆ្នាំ ២០១៥ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ធ្លាក់ចុះ នៅភាគកណ្តាល ឧបទ្ទីប អេហ្ស៊ីប សម្លាប់មនុស្សគ្មានសល់ ទាំង ២២៤ នាក់ ។
- អាន ៖ ISIS អះអាង ថាបានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី សម្លាប់មនុស្ស ២២៤ នាក់ គ្មានសល់ សូម្បីម្នាក់
៨, អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៥ ៖ ISIS បើកការវាយប្រហារ ទ្រង់ទ្រាយធំ ភាគកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង ពោល វាយប្រហារភារវកម្ម ច្រើនកន្លែងក្នុងពេលតែមួយ យប់ថ្ងៃទី១៣វិច្ឆិកាសម្លាប់ មនុស្សសរុប ១៣០ នាក់ ។
- អាន ៖ ភារវកម្ម កក្រើកក្រុង ប៉ារីស ជាទង្វើ បង្កសង្គ្រាមរបស់ក្រុម ISIS
៩, អំឡុងខែ ធ្នូ ឆ្នាំ២០១៥៖កិច្ចប្រជុំកំពូល ក្រោមប្រធានបទ បម្រែបម្រួលអាកាសធាតុពិភពលោក នាទីក្រុងបារីស ប្រទេស បារាំង ដោយមានការចូលរួម ពីសំណាក់ ១៩៥ ប្រទេសជុំវិញពិភពលោក ៕
ដោយ ៖ កុសល
ប្រភព ៖ Camnews និង យូធូប