CamNews

ព័ត៌មានអន្តរជាតិ 

ចប់ហើយ ៖ Mers ឆ្លងដល់ ហ្វីលីពីន សូម្បីអ្នកគ្រូពេទ្យស្រី ក៏ឆ្លង Mers ដែរ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស ហ្វីលីពីន ចេញសេចក្តីប្រកាសអោយដឹងថាប្រទេសខ្លួន មានករណីឆ្លង វីរុសផ្លូវដង្ហើម ពីមជ្ឈឹមបូពាហ៍ Mers ករណី ទី ២ ហើយ បន្ទាប់ពីបុរសម្នាក់ជាជន ជាតិបរទេស មានវ័យ ៣៦ ឆ្នាំ ផ្ទុកនូវរោគសញ្ញា វីរុស Mers​​  បាន ​មកដល់ទីក្រុង ម៉ានីល អំឡុង ថ្ងៃទី ១៩ មិថុនា​ ដោយធ្វើដំណើរចាកចេញ ពីទីក្រុង ឌូបៃ ។


ក្រសួងសុខាភិបាល ហ្វីលីពីនអោយដឹងថា បុរសរូបនេះ​ត្រូវបានដាក់អោយនៅដាច់ដោយឡែកពី គេ និងកំពុងស្ថិតនៅក្រោមការតាមដាន និងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់។ គួររំឮកថា នេះ គឺជាករណីឆ្លងវីរុស Mers លើកទី ២ ហើយដែលរដ្ឋាភិបាល ទីក្រុងម៉ានីល ចេញ សេចក្តីប្រកាស តួយ៉ាង ករណីឆ្លងវីរុស Mers លើកទី ១ នៅក្នុងប្រទេស ហ្វីលីពីន គឺកើតមានឡើងទៅលើ គិលា នុបដ្ឋា ជនជាតិហ្វីលីពីនម្នាក់ ដែលធ្លាប់បម្រើការ នៅឯ អារ៉ាប់  សាអ៊ូឌីដ    ។ របាយការណ៍ បំភ្លឹ អោយដឹងថា ពលរដ្ឋកូរ៉េខាងត្បូង ជិត ១៨០ នាក់ ឆ្លងវីរុសផ្លូវដង្ហើមប្រភេទនេះ ខណៈ ២៧នាក់ បានស្លាប់បាត់បង់ជីវិតរួចទៅហើយ នៅកូរ៉េខាងត្បូង ជាប្រទេស ដែលមានការផ្ទុះឡើងនូវករណី ឆ្លងវីរុស Mers ធំបំផុត ច្រើនបំផុត  បន្ទាប់ពីទឹកដីកំណើត តំបន់ មជ្ឈឹមបូពាហ៍ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អ័រតេ និង CNA


Tags: Int news World news Breking news Unt news Military base Philippine Mers