CamNews

សុខភាព 

រូបមន្តធម្មជាតិ ព្យាបាលជំងឺហើម រលោកដោះ ឱ្យជា សះស្បើយបានយ៉ាងឆាប់រហ័ស (មានវីដេអូ)

ស្រី្ត គឺជានារីដែលងាយស្រួលឆ្លងនូវប្រភេទជំងឺផ្សេងៗ ជាច្រើន ច្រើនជាងបុរស ដែលជំងឺមួយ
ចំនួនទាក់ទងនឹងរោគស្រី្ត   គឺមិនអាចកើតមានចំពោះបុរសនោះទេ។ ឧទាហរណ៍ជាក់ស្តែងដូច
ជាប្រភេទជំងឺរលាកហើមដោះស្រ្តី គឺកើតមានចំពោះតែស្រ្តីប៉ុណ្ណោះ។ ជំងឺរលាកដោះស្រ្តី  គឺជា
មួយដែលបង្កឡើងដោយមេរោគឆ្លងទៅលើដើមទ្រូងស្រ្តី  តាមរយៈការបំបៅដោះកូន  យូរទៅ
ធ្វើឱ្យប្រះក្បាលដោះ (ចុងដោះ) និងធ្វើឱ្យស្រី្តជាម្តាយមានអាការឈឺចុកចាប់ត្រង់ដើមទ្រូង និង
កើតមានជំងឺរលាកដោះ។
ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលរោគរលាកដោះស្រ្តី  ឱ្យជាសះ
ស្បើយ បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមយកស្លឹកស្ពៃក្តោបត្រជាក់  ២ទៅ ៣ស្លឹក  ដាក់បិទពីលើដោះ  កន្លែងរលាកនោះ
បន្ទាប់មកយកស្លឹកស្ពៃក្តោបចេញមកវិញ នៅពេលវាអស់ជាតិត្រជាក់។

វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ៣ ទៅ  ៤ស្លាបព្រាបាយ  ដាក់ត្រាំទឹក  ទុករយៈ
ពេល ១យប់  បន្ទាប់មកវា  កិន ឬក្រឡុកម៉ដ្ឋ  នៅពេលព្រឹក  រួចលាបនៅលើដើមទ្រូង ឬដោះ
កន្លែងដែលរលាកហើមនោះ ទុករយៈពេល ១៥នាទី រួចប្រើក្រណាត់ស្អាតក្របពីលើដើមទ្រូង
ជាការស្រេច។ សូមព្យាបាលតាមវិធីនេះ  ឱ្យបាន ២ដងក្នុង ១ថ្ងៃ នឹងជួយព្យាបាលរោគរលាក
ដោះ ឱ្យឆាប់ជាសះស្បើយមានសភាពដូចដើមវិញ ដោយធម្មជាតិ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda


Tags: Health Mastitis