CamNews

យល់ដឹង 

រត់ប្រណាំងក្នុងឈុតសំលៀកបំពាក់ កូនក្រមុំ ប្រចាំឆ្នាំ 2012

បើតាមប្រភពសារព័ត៌មាន   ដែលបានចេញផ្សាយ  កាលពីម្សិលមិញបានអោយដឹងថា  មាន
ព្រឹត្តិការណ៍មួយបានកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស  Serbia   ពោលគឺ ព្រឹត្តិការណ៍
នៅក្នុងឆ្នាំនេះ  កូនក្រមុំប្រមាណជាង  100  នាក់បានមកចូលរួម ក្នុងការរត់ប្រណាំងប្រចាំឆ្នាំ
ដែលមានរយៈចម្ងាយជាង 150​ ម៉ែត្រ។

គួររំឮកផងដែរថា ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដ្ឋធានីនៃ
ប្រទេសនេះ  ដែលអនុញ្ញាតអោយតែនារីៗចូលរួមតែប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ  បើតាម
ប្រភពសារព័ត៌មានបានអោយដឹងថា  ឆ្នាំនេះគឺជាលើកទី 3 ហើយដែលមាននារីៗចូលរួមដល់
100 នាក់ ដែលវាគឺជាសារមួយក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ ដែលពោរពេញទៅដោយ
ភាពរីករាយនេះ។

បើយោងទៅតាមសម្តីដែលជាជ័យលាភីលេខ 1 ប្រចាំឆ្នាំនេះ ដែលគ្រាន់តែចំណាយពេលត្រឹម
តែ 19 វិនាទីតែប៉ុណ្ណោះ   ក្នុងការមកដល់ទីអោយបានមុនគេនោះ បានអោយដឹងថា ៖ វាពិតជា
មានភាពសប្បាយរីករាយមែនទែន បើនិយាយពីពានរង្វាន់សំរាប់ជ័យលាភីពីលេខ 1 ដល់លេខ
3 វិញ ក្នុងនោះមាន ការធ្វើដំណើរទេសចរណ៏ដោយសេរីជាដើម (Free Trip) ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ksdk


Tags: international news strange entertainment