ជប៉ុន ៖ លោកតាដែលមានវ័យចំណាស់ជាងគេលើលោក វ័យ ១១៦ ឆ្នាំ បានទទួលមរណ
ភាព នៅឯប្រទេសជប៉ុន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌
មានបរទេស CNN ។
លោកតា Jiroemon Kimura អតីតជាអ្នករត់សំបុត្រ (postman) បានស្លាប់បាត់បង់ជីវិតនៅ
ឯមន្ទីរពទ្យមួយកន្លែង នៅឯស្រុកកំណើតរបស់គាត់ Kyotango ភាគខាងកើតប្រទេស
ជប៉ុន ដោយជរាពាធ កាលពីព្រឹកព្រលឹមថ្ងៃពុធ ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំកន្លងទៅ លោកតា Kimura ត្រូវបានកំណត់ត្រាពិភព
លោកទទួលសា្គល់ថា ជាមនុស្សដែលមានវ័យចាស់ ជាងគេលើលោក ។ យ៉ាងណាមិញ
បើយោងតាមសម្តីក្មួយប្រុសលោកតាផ្ទាល់ ឈ្មោះ Tamotsu Miyake អោយដឹងថា ខ្ញុំបាទ
ចង់អោយគាត់មានជីវិតរស់នៅ យូរជាងនេះទៅទៀត ខណៈពេលដែលជីវិតរបស់គាត់
ពោរពេញទៅដោយការគោរពស្រឡាញ់។
គួររំឭកផងដែរថា លោកតា Kimura ដែលត្រូវបានសន្មត់ថាមានអាយុកាលរស់នៅយូរជាង
គេនោះ ក៏ព្រោះលោកតាផ្ទាល់បរិភោគអាហារណា ដែលផ្តល់នូវសុខភាពល្អ តែប៉ុណ្ណោះ
ស្របពេលដែលលោកតា បានចូលនិវត្តន៍ ពីជិវិតការងារជាអ្នករត់សំបុត្រក្នុង អំឡុងឆ្នាំ
១៩៦២ ។ លុះក្រោយមកទៀត គាត់ងាកខ្លួន មកធ្វើការកសិកម្មរហូតដល់វ័យ ៩០ ឆ្នាំ
ឯណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN