ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេស ម៉ាល់តា Joseph Muscat និង នាយករដ្ឋមន្រ្តីប្រទេសអ៊ីតាលី លោក Matteo Renzi បានអំពាវនាវដល់សហគមន៍អឹរ៉ុប អោយមានការជូបប្រជុំបន្ទាន់ ក្នុងគោលបំណង ស្វែងរកដំណោះស្រាយ ចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះថ្នាក់ ដែនទឹកអាក្រក់បំផុតនៅលើសមុទ្រ Mediterranean កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ។
ខណៈតួរលេខ ក្រុមមនុស្សដែលត្រូវបានគេជួយសង្គ្រោះ ពុំមានភាពជាក់លាក់និងខុសប្លែកគ្នាពីទំព័រសារ ព័ត៌មានបរទេស ទំព័រសារព័ត៌មានរដ្ឋចិន ឯណោះវិញ អោយដឹងថា មនុស្សត្រឹមតែ ២៨ នាក់ត្រូវបានជួយ សង្គ្រោះ ក្នុងចំណោមជនរងគ្រោះ ជាជនអន្តប្រវេសន៍ទាំង ៧០០ នាក់ បន្ទាប់ពីទូកធ្វើដណើររបស់ពួកគេ ក្រឡាប់លិច នៅលើផ្ទៃសាគរ សមុទ្រ Mediterranean ។ ចំពោះ ហេតុការណ៍គ្រោះថ្នាក់ សម្លាប់ មនុស្សរាប់រយនាក់លើកនេះ វាស្រដៀងទៅនឹងហេតុការណ៍ គ្រោះថ្នាក់ កើតមានឡើងកាលពីសប្តាហ៍មុន ពោល ក្រុមអន្តប្រវេសន៍ ៤០០ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូកអន្តោប្រវេសន៍ របស់ពួកគេក្រឡាប់លិច នៅឈូងសមុទ្រ ប្រទេស ល៊ីប៊ី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ