កាលពីចុងសប្ដាហ៍មុននេះនៅទីក្រុង Somerset ប្រទេសអង់គ្លេស មានយុទ្ធនាការមួយបានធ្វើ
ឡើងដើម្បីជួយសង្គ្រោះសត្វសេះតូចមួយប៉ុណ្ណោះប៉ុន្តែវាជាការសង្គ្រោះមួយដែលបង្ហាញពីការ
ខិតខំធ្វើការងារស្រុះគ្នារបស់ក្រុមអ្នកពន្លត់អគ្គីភ័យ។
អ្នកស្រី Grace Hilliar de Alvaro ជាម្ចាស់សេះតូចឈ្មោះ Nova នេះបានបាត់កូនសេះអាយុ ៥
ឆ្នាំរបស់ខ្លួនដែលបង្កឱ្យអ្នកស្រីបារម្ភជាខ្លាំង ហើយគាត់បានទូរសព្ទហៅក្រុមអ្នកជួយសង្គ្រោះ
បន្ទាប់មកនោះក្រុមអ្នកជួយសង្គ្រោះបានចាត់អ្នកពន្លត់អគ្គីភ័យចំនួន ៣៥ នាក់ដើម្បីមកជួយរក
មើលសេះតូចមួយនេះ។
វាជាការធ្វើការដ៏សម្បើមមួយរបស់ក្រុមអ្នកពន្លត់អគ្គីភ័យ ដែលបានស្វះស្វែងក្នុងការជួយរុករក
សេះតូចមួយនេះ ហើយគេបានរកឃើញវាធ្លាក់ចូលទៅក្នុងរណ្ដៅមួយធំ ដែលមិនអាចឡើងមក
វិញបានដោយខ្លួនឯង។
ក្រោយការស្វះស្វែងជួយសង្គ្រោះអស់រយៈពេលជាង ៥ ម៉ោងទើបគេអាចទាញសេះនេះចេញ
ពីរណ្ដៅនោះចេញមកបាន។ លោកស្រីម្ចាស់សេះពិតជាមានភាពសប្បាយរីយរាយខ្លាំងណាស់
នៅពេលដែលឃើញសត្វចិញ្ចឹមរបស់ខ្លួនមិនមានបញ្ហា ហើយនេះគឺពិតជាបង្ហាញថាក្រុមអ្នក
ជួយសង្គ្រោះស្រុកគេពិតជាមានស្តងដារការងារពិតប្រាកដមែន មិនរួញរានោះទេ៕
ដោយ៖ ផានិត
ប្រភពពី៖ Dailymail