ព័ត៌មានអន្តរជាតិ ៖ រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក លោក Chuck Hagel បានអះអាងអោយដឹងថា សហរដ្ឋអាមេរិក នឹងបិទមូលដ្ឋានយោធា ទាំង ១៥ របស់ខ្លួន លើទឹកដីតំបន់អឺរ៉ុប ។
ទំព័រសារព័ត៌មានបានចុះផ្សាយសម្រង់អត្ថបទសារព័ត៌មាន ដោយមានការគូសបញ្ជាក់ពី មន្ទីរបញ្ជកោណ អោយដឹងថា ចលករដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខនេះ នឹងជួយសន្សំសំចៃ កញ្ជប់ ថវិកាប្រចាំឆ្នាំ បានដល់ទៅ ៥០០ លានដុល្លារ ជាមួយនឹងការឆ្លើយតបទៅនឹងគោលនយោបាយការបរទេស អាមេរិកនៃ និន្នាផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ទៅតំបន់អាស៊ី ឯណោះវិញ ។ ដោយឡែក សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សហរដ្ឋអាមេរិក បានប្រសិទ្ធនាម RAF Lakenheath ជាមូលដ្ឋាន ទ័ពអចិន្រ្តៃយ៍ នៅ តំបន់អឺរ៉ុបជាលើកដំបូង សម្រាប់បេក្ខភាពយន្តហោះចម្បាំង F-35 ។
គួររំឮកថា បច្ចុប្បន្នភាព សហរដ្ឋអាមេរិក មានកងទ័ពរបស់ខ្លួន ឈរជើងច្រើនជាង ៦០,០០០ នាក់ នៅ ក្នុងតំបន់អឺរ៉ុប ជាពិសេស នៅក្នុងប្រទេស អាល្លឺម៉ង់ អ៊ីតាលី និង ចក្រភពអង់គ្លេស ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ចំនួនតួរលេខនេះ នឹងបន្តនៅដដែល បើទោះជាមានកម្មវិធី វគ្គ បណ្តុះបណ្តាលទ័ព អាមេរិក នៅតំបន់អឺរ៉ុប យ៉ាងណាក៏ដោយចុះ ។
ការណីបិទមូលដ្ឋានទ័ពទាំងនេះ ភាគច្រើនគឺមានផលប៉ះពាល់ទៅនឹងបណ្តាមូលដ្ឋានទ័ពតូច ជាសំនល់ សល់ពីសង្គ្រាមត្រជាក់ ។ ក៏ប៉ុន្តែ ចុងបញ្ជប់ជាមួយនឹងផែនការ ពីមន្រ្តីផ្លូវការ សហរដ្ឋ អាមេរិកអោយដឹង ថា នឹងមានការដក ពលទាហានរបស់ខ្លួន ប្រមាណ ជាង ៥០០ នាក់ ពី មូលដ្ឋានទ័ព Lajes លើកោះ Azores ដែលមានការប្រឆាំង ពីសំណាក់ប្រទេស ព័រទុយហ្គាល់ ។
ចលាករ នៃការបំលាស់ប្តូរលើកនេះ បញ្ជាក់អោយបានថា នឹងមានការ ដកចេញ នូវទ័ពអាមេរិក សរុបរួម ដល់ទៅ ២០០០ នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ពីទឹកដី ចក្រភពអង់គ្លេស ។ គួរបញ្ជាក់ថា នៅ លើទឹកដីចក្រភពអង់គ្លេស ផ្ទាល់តែម្តង កម្លាំងទ័ពអាកាស សហរដ្ឋ អាមេរិក នឹងធ្វើមាតុភូមិនិវត្តន៍ ចាក ចេញពីមូលដ្ឋានទ័ព RA F Mildenhall ក្រុង Suffolk ចេញ ពី មូលដ្ឋានទ័ព RAF Alconbury និង RAF Molesworth តំបន់ Cambridgeshire ។ លោក Hagel សរបញ្ជាក់បន្ថែមអោយដឹងថា លោកពិតជាបាន យល់ច្បាស់ ពីករណីក្នុងការបាត់បង់អាជីពការងារមួយចំនួន ក៏ប៉ុន្តែ លោកសូមធ្វើការថ្លែងអំណរអរគុណ ដល់រូបវ័នបុគ្គលទាំងឡាយ ដែលបានជួយជម្រុញ យ កចិត្តទុកដាក់ និងគាំទ្រដល់ កម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាំងពីដើមរៀងមក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី