CamNews

ព័ត៌មានអន្តរជាតិ 

វ័យ ៣៣ ឆ្នាំ អ្នកកាសែតម្នាក់ បញ្ជាក់ប្រាប់ ជីវិតខ្លួនគ្រោះថ្នាក់ខ្លួនណាស់ សូមជួយខ្ញុំបាទ ជាបន្ទាន់

ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានបង្ហាញអោយដឹងថា ខ្លួនពិតជាបាន  ព្យាយាម ជាខ្លាំងក្នុងការ ជួយសង្គ្រោះត្រលប់មកវិញ នូវចំណាប់ខ្មាំង ជនជាតិអាមេរិកមួយរូប លោក Luke Somer ដែលត្រូវបាន ចាប់ឃាត់ខ្លួន ដោយក្រុមឧទ្ទាម អាល់កៃដា នៅក្នុងប្រទេស យេម៉េន ។


ប្រភពសារព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា កាលពីអំឡុងខែ កន្លងទៅនេះ ប្រធានាធិបតី សហរដ្ឋអា មេរិក បារ៉ាក់ អូបាម៉ា បានអនុញ្ញាតអោយមាន បេសកម្ម     ជួយ សង្គ្រោះ  បុគ្គលរូបនេះ ។ ជាការសោក ស្តាយ លោក Luke ពុំបានមានវត្តមាន ខណៈជោគវាសនា របស់លោកនៅមានកម្រិត ក្រោយពី វត្តមាន ចំណាប់ខ្មាំង ជាជនជាតិផ្សេងៗពីគ្នា ត្រូវបានជួយសង្គ្រោះកាលពីពេលកន្លងទៅ នេះបើតាមការអះអាង អោយដឹង ពីក្រុមប្រឹក្សាសន្តិសុខជាតិ ។

បុរសម្នាក់ អះអាងថាខ្លួន គឺជាលោក Luke  Somers  ត្រូវ   បានចាប់ខ្លួន កាលពីអំឡុងឆ្នាំ ២០១៣ បាន លេចមុខនៅក្នុងខ្សែអាថ៍វីដេអូមួយ គូសបញ្ជាក់ក្តែងៗអោយដឹងថា ជីវិតរបស់លោកស្ថិតនៅក្នុងសភាព គ្រោះថ្នាក់ ខណៈអំពាវនាវអោយមានការជួយ  សង្គ្រោះ  លោកជាដើម ។ គួរបញ្ជាក់ ខ្សែអាថ៍វីដេអូ ដាច់ ដោយឡែកពីគ្នា បង្ហាញអោយឃើញ សមាជិក្រុម ឧទ្ទាម អាល់កៃដា នៅក្នុងឧបទ្ទីបអារ៉ាប់ Arab Peni - nsula (AQAP) គម្រាមសម្លាប់លោក Somer បើ  សិន ណា ពុំមានការដោះដូរទៅតាមតម្រូវការដែលពួក គេចង់បាន ។


ស្ថិតនៅក្នុងវ័យ ៣៣ ឆ្នាំ លោក Somer បម្រើការជាអ្នកកាសែត អោយស្ថាប័នក្នុងស្រុក ក្នុងនោះអ្វីដែល ជាសមត្ថផលស្នាដៃរបស់លោក គឺអត្ថបទសារព័ត៌មាន  អន្តរជាតិ ដែលរួមមានលើទំព័រ សារព័ត៌មានបរ ទេស ប៊ីប៊ីស៊ី ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda