ក្រុងតូក្យូ ៖ កីឡាករ Sebastian Vettel របស់ក្រុម Red Bull បានទទួលជ័យជម្នះក្នុងព្រឹត្តិ
ការណ៍ Japanese Grand Prix កាលពីថ្ងៃម្សិលមិញ និងបានធ្វើឲ្យពានរង្វាន់ប្រណាំងរថយន្ត
Formula One មានលក្ខណៈបើកចំហជាមួយនឹងការនៅសល់ការប្រណាំងចំនួន៥លើកទៀត
ក្រោយពីកីឡាករ Fernando Alonso របស់ក្រុម Ferrari ជួបបញ្ហានៅពេលចាប់ផ្តើម។
ពិន្ទុនាំមុខរបស់ Alonso នៅមុនការប្រណាំងលើម្ចាស់ការពារតំណែងជើងឯក Vettel ដែល
បានកត់ត្រាជ័យជម្នះជាលើកទី២ជាប់ៗគ្នារបស់គេ និងជាលើកទី៣ក្នុងរដូវកាលនេះ ត្រូវបាន
កាត់បន្ថយមកត្រឹម៤ពិន្ទុពីការនាំមុខ២៩ពិន្ទុ ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ
កំពុងតែប្រឈមុខនឹងការដេញតាមពីក្រោយវិញក្នុងប្រទេសកូរ៉េខាង ត្បូងនៅសប្តាហ៍ក្រោយ។
ក្រោយពីការលើកពានរង្វាន់ និងការបង្កើតភាពស្និទ្ធស្នាលតាមរយៈការលើកម្រាមចង្អុលជា
សញ្ញា លេខ១នោះ Vettel បាននិយាយថា៖ «វាគឺជាជំហានដ៏សំខាន់មួយនៅថ្ងៃនេះ ប៉ុន្តែវា
នៅតែមានផ្លូវដ៏វែងមួយ»៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PK