ព័ត៌មានអន្តរជាតិ ៖ វីដេអូ ដែលបានបង្ហោះឡើងមកនោះ ពិតជាបានបង្ហាញឃើញជាក់ ស្តែង នូវការ សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ២១ រូប ជាពលរដ្ឋប្រទេស អេហ្ស៊ីប កាន់សាសនា គ្រិស្តក្រោយពីពួក គេត្រូវបានចាប់ជម្រិតដោយ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុង ប្រទេស ល៊ីប៊ី ។
សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា ឃ្លីបវីដេអូ បង្ហាញឃើញ ក្រុមមនុស្ស ជាជនរងគ្រោះទាំង ២១ នាក់នោះ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវពណ៌ទឹកក្រូច រួចបង្ខំអោយ លុតជង្គង់ទៅនឹងដី បន្ទាប់មកធ្វើការ សម្លាប់ កាត់ក្បាលតែម្តង ។ ប្រធានាធិបតី ប្រទេស អេហ្ស៊ីប លោក Abdel Fattah al-Sisi បញ្ជាក់អោយដឹងថា ៖ អេហ្ស៊ីប សូមរក្សាសិទ្ធក្នុងការឆ្លើយតប បើសិន ណា ពិតជាបានរកឃើញ ថាវាគឺជាការពិតមែននោះ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ក្រុមសកម្មប្រយុទ្ធ រដ្ឋ អ៊ីស្លាម ជ្រុលនិយម IS បានធ្វើការវាយប្រ ហារជាច្រើនលើកច្រើនសា រួចមកហើយ នៅក្នុងប្រទេស ល៊ីប៊ី ។ ទោះជាយ៉ាងណាក៏ដោយចុះ គេដឹង ថាមានក្រុមសកម្មប្រយុទ្ធជាច្រើន មានវត្តមាន និង ប្រតិបត្តិការ នៅក្នុ ងប្រទេស ល៊ីប៊ី ក៏ប៉ុន្តែ ពុំបាន ដឹងជាក់ច្បាស់នោះទេ ថាតើ កម្លាំង និង ឥទ្ធិពល ក្រុម IS រឹងម៉ាំ កម្រិតណានោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី