CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី

ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្រ្តអង់គ្លេស ជឿជាក់ថា ខ្លួនពិតជាបានរកឃើញនូវសត្វ
ល្អិតចម្លែកមកពីភពផ្សេងនៅក្នុងបរិយាកាសភពផែនដីយើងនេះ។ សត្វល្អិតចម្លែកដ៏តូច
បំផុតប្រភេទនេះ    ត្រូវបានរកអោយដោយអ្នកជំនាញមកពីសកលវិទ្យាល័យ  Sheffield
( University of Sheffield )   ដោយធ្វើការសិក្សាស្រាវជ្រាវ  តាមរយៈការបង្ហោះប៉េងប៉ោង
ចូលទៅក្នុងស្រទាប់បរិយាកាសជម្រៅដល់ទៅ ២៧ គ.ម កាលពីអំឡុងខែមុន។

សត្វល្អិតចម្លែកដ៏តូចបំផុត  ដែលអាចមើលឃើញបានត្រឹមតែ  ប្រើមីក្រូទស្សន៍មួយនេះ
អាចរកឃើញ បន្ទាប់ពីមានការវិលត្រលប់ចុះភពផែនដីវិញ នៅក្រុង Wakefield ប្រទេស
អង់គ្លេសក្រោយពីមានការបង្ហោះប៉េងប៉ោងកាលពីពេលកន្លងទៅពោលគឺកាលពីអំឡុង
ខែមុន។

ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តទទូចថាគំរូសត្វល្អិតមួយនេះមិនអាចរកឃើញមាននៅក្នុងស្រទាប់
បរិយាកាសភពផែនដី ស្រទាប់ទី ២ នោះទេ ខណៈវាមានរយៈចម្ងាយជាង  ៥០ គ.ម ពី
ភពផែនដី។ លើសពីនេះ អ្នកវិទ្យសាស្រ្តបញ្ជាក់អោយដឹងថា ការពិសោធន៍ដ៏តឹងរ៉ឹងត្រូវ
បានធ្វើឡើង ដើម្បីបង្គារក្នុងការចម្លងរោគ។


សាស្រ្តាចារ្យ Milton Wainwright  ជាអ្នកដឹកនាំក្រុមការងារនេះបានឱ្យដឹងថា  មនុស្ស
ភាគច្រើនបានសន្មត់អោយដឹងថា ប្រភេទសត្វល្អិតមួយនេះ អាចនឹងមានវត្តមាននៅ
ក្នុងស្រទាប់ហ៊ុមព័ន្ធភពផែនដី (ស្រទាប់ទី ២)     តែពិតណាស់  វាពិតជាគ្មានវត្តមាន
នោះទេក៏ព្រោះតែគេបានរកឃើញពួកវា នៅក្នុងរយៈចម្ងាយជាង ២៧ គ.ម ។


ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការរកឃើញមួយ
នេះ   ក៏មានការចុះផ្សាយនៅឯ   Journal of Cosmology  ផងដែរ ។  បន្ថែមពីលើនេះ
លោកMilton      និយាយថា   នឹងមានការធ្វើតេស្ត៍ដ៏សំខាន់មួយ  ដើម្បីធ្វើការវិភាគគំរូ
មួយនេះអោយបានច្បាស់ អំឡុងខែតុលាខាងមុខនេះ៕

* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន
របស់ខ្លួន

- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំង
អាវុធគីមី

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: Earth Atmosphere Alien Bugs Wakefield West Yorkshire