CamNews

ព័ត៌មានអន្តរជាតិ 

លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំងអាវុធគីមី

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំប្រទេសស៊ីរី លោក Bashar al Assad បានគូសបញ្ជាក់អំឡុង
នៃកិច្ចសម្ភាសន៍ទូរទស្សន៍ Fox News  អោយដឹងថា   វាមិនមែនជាការងាយស្រួលនោះទេ
ពោលគឺមានលក្ខណៈស្មុគស្មាញ  ត្រូវការបច្ចេកទេស  និងចំណាយពេលេវលាយ៉ាងហោច
ណាស់ក៏មួយឆ្នាំ និងលុយមួយចំនួនផ្សេងទៀត  ដើម្បីអាចធ្វើទៅបានក្នុងការបំផ្លាញឃ្លាំង
អាវុធគីមីរបស់ខ្លួន។

លើសពីនេះ ប្រភពសារព័ត៌មានដដែលក៏បានដកស្រង់សម្តីមេដឹកនាំរូបនេះបន្ថែមផងដែរ
ថា រាល់ការសម្រេចចិត្តរបស់គាត់  មិនផ្តើមចេញពីការគំរាមគំហែងដោយប្រើកម្លាំងយោ
ធារបស់សហរដ្ឋអាមេរិកនោះទេ។ ពិតណាស់ មានការយល់ច្រឡំថា ពួកយើងបានយល់
ព្រមក៏ដូចជាឯកភាពជាមួយនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក លោក Assad បាន
ប្រាប់ដល់សារព័ត៌មានបរទេស អាមេរិក ។

មិនត្រឹមតែប៉ុណ្ណោះ លោក Assad អះអាងបន្ថែមថា របាយការណ៍ដែលបានចេញផ្សាយ
ដោយអង្កការសហប្រជាជាតិ ថាពិតជាបានរកឃើញភស្តុតាងការប្រើប្រាស់នូវអាវុធគីមី
ស៊ីរិន នៅក្នុងការវាយប្រហារកាលពីពេលកន្លងទៅ   មិនពិតនោះទេ​   ហើយគាត់ក៏បាន
បដិសេធនៅនឹងការទទួលខុសត្រូវក្នុងរបបដឹកនាំរបស់គាត់ផងដែរ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានចេញផ្សាយអោយដឹង  បន្ទាប់ពីមានសេច
ក្តីរាយការណ៍មន្រ្តីការទូតជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយអោយដឹងថាក្រុង Damascus
នឹងបិទការបេជ្ញាក្នុងការប្រើប្រាស់អាវុធគីមីរបស់ខ្លួន នាពាក់កណ្តាលឆ្នាំ ២០១៤ ។

បន្ទាប់ពីមានជំនួបពិភាក្សានៅក្នុងប្រទេសស៊ី រី  អនុរដ្ឋមន្រ្តីការបរទេស  លោក  Sergei
Ryabkov បានគូសបញ្ជាក់អោយដឹងថា  លោកប្រធាធិបតី  Assad  ពិតជាមានប្រតិកម្ម
អវិជ្ជមានក្នុងការគាំទ្រនូវគម្រោងបោះបង់ចោលនូវសព្វាវុធគីមីរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ   អនុរដ្ឋមន្រ្តី  ក្រសួងការបរទេសរូបនេះ     ក៏បានអះអាងបន្ថែមថា
រដ្ឋមន្រ្តីប្រទេសនេះ ក៏បានបង្ហាញនូវភស្តុតាងមួយចំនួន   ថាគាត់ពិតជាបានប្រើប្រាស់
អាវុធគីមី ស៊ីរិន  ក្នុងការវាយប្រហារលើកនោះមែន  ខណៈគាត់ក៏មានការរិះគន់ទៅនឹង
អង្កការសហប្រជាជាតិ     ក្នុងការដើរទៅមុខតែម្នាក់ឯង  ស្តីពីរបាយការណ៍នៃការវាយ
ប្រហារអាវុធគីមី ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់
៧០០០ គ.ក

- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)
- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ
ក៏នៅតែជំនះ

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Sarin US Syria crisis Obama Assad david cameron