CamNews

ព័ត៌មានអន្តរជាតិ 

រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់ទឹកភ្លៀង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិដ៏មានឥទ្ធិពលបានបើកការវាយប្រហាររបស់ខ្លួនមកលើ
ប្រទេសម៉ិចសិក បណ្តាលអោយមនុស្ស ៨០ នាក់ស្លាប់បាត់បង់ជីវិត  ខណៈបានធ្វើអោយ
ក្រុង Acapulco នៃប្រទេសមួយនេះ  ក៏កំពុងនឹងប្រឈមនឹងអំពើចោរកម្ម  ក៏ដូចជា  ក្រពើ
ឡើងគោកតាមរយៈការជន់លិចនៃទឹកជំនន់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ប្រជាជននៅក្នុងក្រុង   Acapulco  រាប់ពាន់នាក់  បាននាំគ្នាវិលត្រលប់មកកាន់លំនៅដ្ឋាន
របស់ខ្លួនវិញ ក្រោយពីទឹកជំនន់បានស្រក់ បន្ទាប់ពីពួកគេបានរត់រកទីទួលមានសុវត្ថិភាព
កាលពីពេលកន្លងទៅ អំឡុងពេលនៃការកើតមានគ្រោះទឹកជំនន់និងគ្រោះធម្មជាតិខ្បល់
ព្យុះ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា   ក្រុមប្រជាជនមួយចំនួន  បានរកឃើញក្រពើ
កំណាចមួយក្បាល នៅលើគោកកណ្តាលក្រុងមួយនេះទៅវិញ (ដូចដែលមាននៅក្នុងវីដេ
អួខាងក្រោមនេះស្រាប់) ។

គួររំឭកផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅ  ព្យុះកំបុតត្បូង  Manuel  បានធ្វើការវាយ
ប្រហារដោយបានបោកបក់  មកលើឈូងសមុទ្រប្រទេសម៉ិចសិក  ខណៈមកទល់នឹងថ្ងៃ
ច័ន្ទនេះ  ខ្បល់ព្យុះមួយផ្សេងទៀត    ដែលមានឥទ្ធិពល បានបោកបក់ សាជាថ្មីម្តងទៀត
ដែលបានញ៉ាំងអោយផ្នែកខ្លះ នៃប្រទេសនេះ  បានជួបនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង
ថែមទៀតផង៕

 

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់
៧០០០ គ.ក

- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)
- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ
ក៏នៅតែជំនះ

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ

 


Tags: Acapulco Mexico Flood Crocodile Storm