កីឡាករ ៖ មិនទាន់បានមួយខែពេញលេញនៅឡើយទេ ដែលការប្រកួតប្រចាំសតវត្សិ៍ត្រូវបង្ហាញលទ្ធផល Floyd បានផ្ដួល ប៉ាក់គីអៅ ដោយពិន្ទុហើយក្ដាប់យកនូវឱកាសជាកំពូលមហាសេដ្ឋីក្នុងវិស័យអាជីពជាកីឡាករ។ ហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោត ជាមួយនឹងលទ្ធផលដ៏អស្ចារ្យបែបនេះ Floyd ក៏បានបង្ហើបព័ត៌មានផ្ទាល់ខ្លួនបន្ដិចដែរ ជាមួយមិត្ដស្រីថ្មី វ័យ ៣០ សិបឆ្នាំ សាច់ចាំខ្ចីល្វក់ រាងរៅល្វតល្វន់ ឈ្មោះថា Doralie Medina ។
ប្រភពព័ត៌មានបានអះអាងថា គូរស្នេហ៍មួយគូរនេះ បានជួបគ្នាដំបូង កាលពីឆ្នាំ ២០១១ មកម្ល៉េះ ខណៈដែល នាងគឺជានារីម៉ាស្សាដៃទេពមានវិធីសាស្រ្ដអាចធ្វើឲ្យ Floyd ពេញចិត្ដពេញថ្លើមជាខ្លាំង ហើយតែងតែអួតសរសើរពីថ្វីដៃរបស់នាងជានិច្ចរាល់ពេលដែល កីឡាករ ទៅហ្វឹកហាត់ម្ដងៗ។
Floyd Mayweather បានមានទំនាក់ទំនងជាមួយមិត្ដស្រីចាស់ឈ្មោះថា Shantel Jackson អស់រយៈពេល ៨ ឆ្នាំតែប៉ុណ្ណោះរហូតមកដល់ឆ្នាំ ២០១៤ ហើយក៏ត្រូវបែកគ្នាវិញ។ បន្ទាប់ពីបែកគ្នាហើយ Shantel Jackson បានប្ដឹងធ្វើការចោទប្រកាន់ ថា Floyd ធ្លាប់គម្រាមយកកំភ្លើងមកផ្ជង់រូបនាង ក្នុងកំលុងពេលដែលស្គាល់គ្នាកន្លងមក ។
ដើម្បីទិញទឹកចិត្ដតួឯកស្រីថ្មីនៅក្នុងរង្វង់បេះដូងកីឡាករប្រដាល់ម្នាក់នេះ Floyd Mayweather បានចំណាយលុយរហូតដល់ទៅ ៣០ លានដុល្លារទិញសេតវិមានដ៏ស្កឹមស្កៃក្នុងទីក្រុង Las Vegas កាលពីខែមុន ហើយនឹងការចំណាយជាច្រើនទៀត ដែលមិនអាចរាប់អស់ ។
Doralie Medina បានកើត និងរស់នៅទីក្រុង Los Angeles ក្នុងតំបន់ San Fernando Valley ហើយនាងបានប្ដូរមកកាន់ Las Vegas កាលពីឆ្នាំ ២០១១ ហើយក៏បានជួប Floyd លើកទី ១ ក៏មានកាដូរថ្ងៃខួបកំណើត របស់នាងតែម្ដង នោះគឺរថយន្ដទំនើបម៉ូដែល Rolls Royce Ghost តម្លៃរហូតដល់ទៅ ៣៥០០០០ ដុល្លារ និង សភារៈទំនើបជាច្រើនទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ latintimes