CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា បញ្ចូនកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ជាមួយនឹងវៀតណាម ទៅសភា សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ ៖ សភា សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានពិនិត្យមើល ឡើងវិញ នូវរបាយការណ៍ កិច្ចព្រមព្រៀង    នុយក្លេអ៊ែរ របស់ខ្លួន ជាមួយនឹង ប្រទេសវៀតណាម ខណៈពេលដែលក្រុមតស៊ូមតិ លើកឡើង អោយដឹងថា វាអាចជា ការនាំចេញ និងនាំចូល ពាណិ ជ្ជកម្មមានតម្លៃរាប់លានដុល្លារ តែវាក៏អាច នឹងមានការផ្ទុះឡើង ទៅលើផលប៉ះពាល់សិទ្ធមនុស្ស ដូចគ្នាដែរ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានសឹង្ហបុរី chan- nelnewsasia ។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ញើសំនុំលិខិត ទៅកាន់សភា សហរដ្ឋ អាមេរិក ខណៈ ជាឯកសារ កិច្ចព្រម ព្រៀងនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ជម្រុញអោយមាន ការបញ្ជូនមកដីប្រទេសវៀតណាម នូវ រ៉េអាក់ទ័រ ពីសហរដ្ឋអាមេរិក និងចំណេះធ្វើ ខណៈវាគឺជា មហ្ឆិតា ដ៏ខ្លាំងក្លាមួយ ក្នុងការតភ្ជាប់នូវបណ្តាញ នុយក្លែអ៊ែរ ដើម្បីផ្គត់ផ្គង់បាននូវតម្រូវការថាម ពលគ្មានព្រំដែន និង កំណើនសេដ្ឋកិច្ចជាតិ ប្រទេសមួយនេះ ។

គួររំឭកថា កិច្ចព្រមព្រៀងមួយនេះ នឹងចូលជាធរមាន បើសិនណា​ មានការអនុម័តជាផ្លូវការ នៅ ក្នុងរយៈពេល ៩០ ថ្ងៃ ក្រោយពីសមាជិកសភា យល់ស្រប និង អនុម័តទៅលើ ដំណោះស្រាយ ដែលជាកម្មវត្ថុ នៃកិច្ចព្រមព្រៀងមួយនេះ ។

គួររំឭកថា ទំនាក់ទំនង វៀតណាម បានកើនឡើង គួរអោយកត់សម្គាល់ ជាមួយនឹងបច្ចាមិត្ត នៃ រដ្ឋាភិបាលក្រុង វ៉ាស៊ិនតោន ចាប់តាំងពី ទំនាក់ទំនង រវាងរដ្ឋទាំងពីរ​បានស្តើរឡើងវិញ ចាប់តាំង ពីឆ្នាំ ១៩៩៥ ក៏ប៉ុន្តែ សមាជិកសភា សហរដ្ឋអាមេរិក នៅតែមានការរិះគន់ ទៅលើរដ្ឋាភិបាលប្រ ទេសកុម្មុយនីស្តមួយនេះ ស្តីអំពី បញ្ហារំលោភសិទ្ធមនុស្ស ៕

នៅក្នុងកិច្ចពិភាក្សា ស្តីកិច្ចព្រមព្រៀងមួយនេះ កាលពីអំឡុងខែ មករា កន្លងទៅ សមាជិកព្រឹទ្ធ សភាជាច្រើននាក់ បាននិយាយអោយដឹងថា សភាគួរណា ធ្វើការអនុម័តច្បាប់ដាច់ដោយឡែក មួយស្តីពី សិទ្ធមនុស្ស អំឡុងមានការអនុម័ត កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ខណៈបញ្ហារំលោភសិទ្ធ មនុស្សនៅក្នុងប្រទេសមួយនេះ នៅតែបន្តជាបញ្ហាចោទ ពោល បើយោងតាម Reporters With - out Borders រាយការណ៍អោយដឹងថា វៀតណាម បានធ្វើការចាប់ឃាត់ខ្លួន អ្នកសរសេរប្លុក យ៉ាងហោចណាស់ ៣៤ នាក់ ច្រើនជាងប្រទេសណាណាទាំងអស់ ក្រៅពីចិន ។

វិទ្យាស្ថានថាមពលនុយក្លេអ៊ែរ The Nuclear Energy Institute ដែលតំណាងអោយឧស្សាហកម្ម សហរដ្ឋអាមេរិក បានអះអោយដឹងថា កិច្ចព្រមព្រៀងនេះ ពិតជាផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ សហរដ្ឋអាមេរិក ខណៈនឹងមានការនាំចេញ ទៅប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់ចន្លោះពី ១០ ទៅ ២០ កោដលានដុល្លារ និងបង្កើនការងារ នៅសហរដ្ឋអាមេរិក បានច្រើនជាង ៥០,០០០ កន្លែងទៀត ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ Channelnewsasia


Tags: Asia Int news Breaking news Unt news Obama USA Vietnam Asean