ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង របស់ប្រទេស អូស្រ្តាលី នឹងត្រូវប្រើប្រាស់ ជាយុទ្ធភ័ណ្ឌដ៏ចម្បង ក្នុងការវាយប្រហារ ប្រឆាំងទៅនឹងក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាម ជ្រុលនិយម Islamic State (IS) នៅភាគខាង ជើងប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមសម្តី នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី លោក Tony Abbott គូស បញ្ជាក់អំឡុងថ្ងៃសុក្រនេះ ។
បន្ថែមពីលើនេះ លោក Abbottបានអះអាងបន្ថែមអោយដឹងថាការសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង Super Hornets លើកនេះ គឺជាផ្នែកមួយនៃការចូលរួម បេសកម្មវាយប្រហារ ដែលមាន អាមេរិក ជាប្រ មុខ ក្រោយពីមានកិច្ចប្រជុំុកំពូល គណៈកម្មការសន្តិសុខថ្នាក់ជាតិ នៃគណៈរដ្ឋមន្រ្តី ។បន្ថែមពីលើនេះ ប្រភពសារព័ត៌មានប៊ីប៊ីស៊ី ឯណោះវិញ បន្ថែមអោយដឹងថា លោក Abbottក៏បានធ្វើការគូសបញ្ជាក់នៅ សន្និសិទកាសែត នាទីក្រុង Canberra ប្រទេស អូស្រ្តាលី ដូចគ្នាដែរ "ថ្ងៃនេះ គណៈ រដ្ឋមន្រ្តី បានអនុ ញ្ញាតអោយមានការវាយប្រហារ តាមអាកាស នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពីមាន សំណើស្នើសុំ ពីរដ្ឋា ភិបាលប្រទេស អ៊ីរ៉ាក់ ក្នុងការគាំទ្រ រដ្ឋាភិបាលប្រទេស មួយនេះ " ។
មិនត្រឹមតែប៉ុណ្ណោះ បរិបទចុងក្រោយ និងផ្លូវការនោះគឺ គណៈរដ្ឋមន្រ្តី ក៏បានអនុញ្ញាតអោយមានការ ដាក់ពង្រាយនូវកម្លាំងពិសេស របស់ប្រទេស អូស្រ្តាលី នៅក្នុងប្រទេស អ៊ីរ៉ាក់ ក្នុងគោលបំណងជួយ ប្រឹក្សាយោបល់ និង ផ្តល់ជាជំនួយ ក៏ដូចជា ការគាំទ្រ ដល់កងកម្លាំងប្រទេស អ៊ីរ៉ាក់ជាដើម ។
យន្តហោះចម្បាំង Super Hornets ៦ គ្រឿង យន្តហោះឈ្លបយកការណ៍ Wedgetailមួយគ្រឿងរថយន្ត ចម្បាំង KC-30 និងកងកម្លាំងពិសេស ត្រូវបានដាក់ពង្រាយ មុន នៅក្នុង ប្រទេស សហព័ន្ធអារ៉ាប់អ៊ីម៊ី រ៉េត ក្នុងនោះ យន្តហោះឈ្លបយកការណ៍ Wedgetail និងរថយន្តចម្បាំង KC-30 មាន តួនាទីខ្ពស់ក្នុង ការបាញ់បង្ហោះម៊ីស៊ីល ចូលទៅក្នុងប្រទេស អ៊ីរ៉ាក់ ខណៈរាល់បណ្តាយន្តហោះ ចម្បាំង របស់ប្រទេស អូស្រា្តលី មានតួនាទីក្នុងការរង់ចាំ តែការអនុម័ត ដោយនឹងមានការវាយប្រហារ ប្រឆាំង ទៅនឹងក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS ។
ត្រង់បរិបទនេះ ខ្ញុំចង់ធានាអោយបានថា មនុស្សរបស់ប្រទេស អូស្រ្តាលី នឹង បម្រើការ រហូតដល់ទឹក ចុងក្រោយតាមតែអាចធ្វើទៅបាន ។ គ្រាន់តែប្រទេស អ៊ីរ៉ាក់ គឺអាច កំទេចក្រុម IS ក៏ ប៉ុន្តែមិនគួរណា និងមិនអាចធ្វើវា ដោយម្នាក់ឯងបាននោះទេ លោក Abbott គូសបញ្ជាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ